ឈើវៀច ធ្វើកង់ ឈើត្រង់ ធ្វើកាំ
ដោយមានការចង្អុលបង្ហាញពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកុម្ភ: ឆ្នាំ២០២១ លោកបណ្ឌិត គង់ ថុង (០៩៧ ៥៣ ៧៦ ១១១) ព្រឹទ្ធបុរសមហាវិទ្យាល័យ កសិ ឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម រួមដំណើរដោយលោកបណ្ឌិត កែ មុន្នីវុឌ្ឍ(០១២ ៣២ ៥៥ ៥៨) ប្រធាននាយកដ្ឋានការពារដំណាំ លោកបណ្ឌិត ជា សាំងដូណស ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បានចុះជួបសំណេះសំណាល ក្តាប់ពីសក្តានុពលផលិតភាពនៃដំណាំស្វាយកែវរមៀតនិងឆ្លើយតបសំណូមពររបស់សហគមន៍កសិកម្មសាមគ្គីតំបែរ ដែលស្នើសុំបណ្តុះបណ្តាលបច្ចេកទេសកែច្នៃផ្លែស្វាយ។
លោក អុំ សុភា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ បានរាយការណ៍ថា សមាជិកសហគមន៍កសិកម្មសាមគ្គីតំបែរ មានដំណាំស្វាយកែវរមៀត ៣០ ០០០ដើម លើផ្ទៃដីប្រមាណ ១២៤ហិកតា ដែលផ្តល់ផ្លែស្វាយប្រមាណ ៣ ៧២០តោន។ ស្វាយត្រូវបសនលក់ក្នុងរូបភាពពីរ គឺ ច្រកថង់(មានពីរប្រភេទ គឺ លេខមួយនិងលេខពីរ)និងមិនច្រកថង់(ហៅថាស្វាយខៀវស្អាត)។ ជារៀងរាល់នាំ ផ្លែស្វាយប្រមាណ ១០% ត្រូវបានបោះចោលតែម្តង ព្រោះគេមិនទិញទេ(លើសពី ៥ផ្លែក្នុងមួយគីឡូ)។ ស្វាយលេខ២និងស្វាយធ្លាប់បោះចោលនេះ ជាប្រភពវត្ថុធាតុដើម ដែលសហគមន៍គិតថា អាចកែច្នៃបសន តែសហគមន៍មិនមានសមត្ថភាពគ្រប់គ្រាន់ធ្វើវាបាន។ ហេតុនេះ ទើបស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ផ្តល់បច្ចេកទេសនេះ។
លោក គង់ ថុង ព្រឹទ្ធបុរសមហាវិទ្យាល័យ បានរៀបរាប់ថា ទទួលបានការណែនាំពីឯកឧត្តមសាកលវិទ្យាធិការ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្ត្រី និងតាមការរាយការណ៍និងការសាកសួរ សហគមន៍ពិតជាមានសក្តានុពលសម្រាប់ធ្វើការកែច្នៃស្វាយដែលមិនឆ្លើយតបតម្រូវការរបស់ទីផ្សារ យើងអាចធ្វើឲ្យវាមានតម្លៃឡើងវិញ ព្រមទាំងផ្តល់ការងារ បង្កើតចំណូល ជូនដល់សមាជិកសហគមន៍ថែមទៀត។ តាមការពិនិត្យលើទីផ្សារនិងសំណូមពររបស់សហគមន៍ យើងអាចកែច្នៃស្វាយ ជាស្រានិងទឹកខ្មេះជាជំហានដំបូងបាន។ ចំណែកការកែច្នៃទៅជាផលិតផលផ្សេងៗទៀត ជាជំហានបន្ទាប់។ ដូច្នេះ ស្នើដល់ប្រធានសហគមន៍ ស្វែងរកអ្នកមានបំណងពិតប្រាកដ និងរាយការណ៍មកមន្ទីរ ដើម្បីចាប់ផ្តើមដំណើរការតែម្តង។

លោក ជា សាំងដូណា បានមានមតិស្នើសុំសហគមន៍ ត្រូវរៀបចំជាក្រុមអាជីវកម្មច្បាស់លាស់ ដើម្បីឲ្យការផលិតបានក្នុងបរិមាណច្រើននិងមានផ្គត់ផ្គង់ជាបន្តបន្ទាប់មិនដាច់។
លោក កែ មុន្នីវុឌ្ឍ ចូលរួមមតិផងដែរថា ដើម្បីឲ្យស្វាយរបស់យើងបាននាំចេញទៅកាន់ទីផ្សារធំធំ ដោយផ្ទាល់ ម្ចាស់ចម្ការស្វាយ ត្រូវចុះបញ្ជីចម្ការនៅអគ្គនាយកដ្ឋានកសិកម្ម ហើយត្រូវបំពេញលក្ខខណ្ឌស្តង់ដារ " ការអនុវត្តកសិកម្មល្អ (GAP)"។ ជាមួយគ្នានេះ បើយើងទទួលបានស្តង់ដារនេះហើយ ស្វាយដែលកែច្នៃមក ក៏នឹងទទួលបានគុណភាពល្អតាមនោះដែរ។ នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់សហគមន៍ ហើយក៏ជាការចង់បានរបស់ឯកឧត្តមរដ្ឋមន្ត្រី។ សង្ឃឹមថា នាពេលខាងមុខនេះ យើងនឹងមាន ស្រា ឬ ទឹកខ្មេះ ស្វាយកែវរមៀត ពីទឹកដីតំបែរ។
លោក ហេង ពិសិដ្ឋ ក្នុងនាមមន្ទីរនិងសហគមន៍កសិកម្ម បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលគ្រប់កាលៈទេសៈគិតគូរខ្វល់ខ្វាយ និងដោះស្រាយរាល់ការបញ្ហាប្រឈមរបស់ប្រជាកសិករ តាមមាគាដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី " ទីណាមានការលំបាក ទីនោះមានសម្តេចតេជោ ហ៊ុន សែន " ។ ទន្ទឹមនេះ ក៏សូមថ្លែងអំណរគុណចំពោះលោកបណ្ឌិត គង់ ថុង លោកបណ្ឌិត កែ មុន្នីវុឌ្ឍ លោកបណ្ឌិត ជា សាំងដូណា និងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមិនគិតថ្ងៃសៅរ៍អាទិត្យ និងបានផ្តល់មូលដ្ឋានគំនិតល្អៗដល់យើងទាំងអស់គ្នា ហើយប្តេជ្ញា សម្រេចការងារនេះឲ្យបាន។
យើងត្រូវអនុវត្តតាមសុភាសិតរបស់បុព្វបុរសយើង " ឈើកោង ធ្វើកង់ ឈើត្រង់ ធ្វើកាំ "។