ចុះត្រួតពិនិត្យគុណភាពសាច់សត្វ ការអូសត្រានៅលើផ្ទាំងសាច់ក្នុងទីសត្តឃាត នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០២១
300

ស្រុកអូររាំងឪ៖ ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យផលិតកម្មនិងបសុព្យាបាល ដឹកនាំដោយ លោកសេង សោភា ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររាំងឪ បាន៖
+បានចុះត្រួតពិនិត្យគុណភាពសាច់សត្វ ការអូសត្រានៅលើផ្ទាំងសាច់ក្នុងទីសត្តឃាតស្រុកអូររាំងឪនិងធ្វើជីវសុវត្ថិភាព (បាញ់ថ្នាំសម្លាប់មេរោគ) ហើយក៏បានពន្យល់ណែនាំដល់តំណាងម្ចាស់វិនិយោគដែលមើលការខុសត្រូវនៅទីនោះអោយគាត់ ធ្វើអនាម័យ (លាងសំអាតអោយបានស្អាត....) ធ្វើជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគ)
បន្ទាប់មកបានបន្តចុះពិនិត្យ ការព្យួរតាំងលក់សាច់ នៅផ្សារអូររាំងឪ ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter