ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សន មិនា ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម បានចុះជួបជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ដើម្បីជ្រើសរើសទីតាំងសម្រាប់រៀបចំប្រព័ន្ធស្រោចស្រពដំណាំបន្លែ នៅឃុំគោក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
តាមការចុះពិនិត្យនៅទីតាំងនោះមានកសិករប្រមាណ២០គ្រួសារកំពុងដាំដុះខ្ទឹមស្លឹក និងគ្រោងដំណាំត្រសក់ចំណារ ហើយការស្រោចស្រពដំណាំវិញ គឺប្រើទឹកអណ្តូង មានជម្រៅចាប់ពី ២៥ទៅ៤៥ម៉ែត្រ ហើយផ្ទៃដីសម្រាប់ដាំដុះដំណាំក្នុង១គ្រួសារ មានចន្លោះចាប់ពី៤០អា ទៅ២ហិកតា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម