ចុះត្រួតពិនិត្យការដឹកជញ្ជូនផល ផលិតផលជលផលក្នុងខេត្តត្បូងឃ្មុំ
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០២១
147

យប់ថ្ងៃទី៥ ឆ្លងចូលថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចំនួន ៣នាក់ ដឹកនាំដោយលោក សយ ស៊ាងហុង នាយរងផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះត្រួតពិនិត្យការដឹកជញ្ជូនផល ផលិតផលជលផលក្នុងខេត្តត្បូងឃ្មុំ និងឆ្លងកាត់ សម្រេចបានលទ្ធផលសរុបដូចខាងក្រោម៖
-តាមបណ្តោយផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៧ បានត្រួតពិនិត្យ ចាររំលោះលើលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនផលផលិតផលជលផលបានចំនួន ១ ក្រុមហ៊ុន គឺក្រុមហ៊ុនលោកស្រី ងួន គឹមសួរ ចេញពីច្រកដារ ខេត្តត្បូងឃ្មុំ ដឹកឆ្លងកាត់ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងពិនិត្យផ្ទៀងផ្ទាត់លើការដឹកជញ្ជូនផល ផលិតជលជលផលចេញពីខេត្តព្រៃវែង ឆ្លងកាត់ខេត្តត្បូងឃ្មុំ ឆ្ពោះទៅខេត្តកំពង់ធំ ចំនួនមួយក្រុមហ៊ុន គឺក្រុមហ៊ុន ម៉ៅ នី ។ 
-ត្រួតពិនិត្យឡានដឹកជញ្ជូនផលផលិតផលជលផលក្នុងស្រុក តាមបណ្តោយផ្លូវជាតិលេខ១១ នឹងផ្លូវជាតិលេខ៧ បានចំនួន ៣ឡាន ជាប្រភេទត្រីចម្រុះ។

ចំនួនអ្នកចូលទស្សនា
Flag Counter