យប់ថ្ងៃទី០៤ ឆ្លងចូលថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចំនួន ៤នាក់ ដឹកដោយលោក ជាម ប៉ង នាយរងខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានចុះត្រួតពិនិត្យការដឹកជញ្ជូនផល ផលិតផលជលផលក្នុងខេត្តត្បូងឃ្មុំ និងឆ្លងកាត់សម្រេចបានលទ្ធផលសរុបដូចខាងក្រោម៖
-តាមបណ្តោយផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៧ បានត្រួតពិនិត្យ ចាររំលោះលើលិខិតអនុញ្ញាតឲ្យដឹកជញ្ជូនផលផលិតផលជលផលបានចំនួន ១ក្រុមហ៊ុន គឺក្រុមហ៊ុនលោកស្រី ងួន គឹមសួរ ចេញពីច្រកដារ ខេត្តត្បូងឃ្មុំ ដឹកឆ្លងកាត់ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុននេះដឹកជញ្ជូនត្រីចំនួន៣ប្រភេទគឺ ត្រីកន្ធរ ត្រីក្រាញ់ និងត្រីរ៉ស់ ក្នុងនោះមាន ៖
+ត្រីកន្ធរចំនួន ៤៥០គ.ក្រ
+ត្រីក្រាញ់ចំនួន ៤៥០០គ.ក្រ
+ត្រីរ៉ស់ចំនួន ១៥០០គ.ក្រ។
-ត្រួតពិនិត្យឡានដឹកជញ្ជូនផលផលិតផលជលផលក្នុងស្រុក តាមបណ្តោយផ្លូវជាតិលេខ១១ នឹងផ្លូវជាតិលេខ៧ បានចំនួន ៥ឡាន ជាប្រភេទត្រីចម្រុះ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម