ដំណាំត្រសក់ផ្អែម និងដំណាំឪឡឹកលឿង នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
221

ត្រូវការ អាចទាក់ទងបាន
ថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិភាពកសិកម្ម បានចុះពិនិត្យនិងផ្តល់ជំនួយបច្ចេកទេសកសិកម្មលើការគ្រប់គ្រងទឹក ការគ្រប់គ្រងសារធាតុចិញ្ចឹម និងការគ្រប់គ្រងកត្តាចង្រៃ លើដំណាំត្រសក់ផ្អែម និងដំណាំឪឡឹកលឿង ដល់កសិករ ប៊ូ មាណ ទូរស័ព្ទលេខ ០៩៧ ៧៦៨២ ៥០៦ នៅភូមិបឹងទន្សោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានដាំដំណាំត្រសក់ផ្អែម លើផ្ទៃដី ២ហិកតា និងដំណាំឪឡឹកលឿង លើផ្ទៃដី ០,៥ហិកតា។ ដំណាំទាំង ២ប្រភេទនេះ នឹងអាចម្រមូលផលបាន ចាប់ពីសប្តាហ៍ទី២ នៃខែកុម្ភ: ខាងមុខ។

ចំនួនអ្នកចូលទស្សនា
Flag Counter