ចុះពិនិត្យឃើញ មកដល់ឆ្នាំ២០២១នេះ កសិករគាត់បានចាប់ផ្ដើមធ្វើការចិញ្ចឹមជូ្រកបានចំនួន២២ គ្រួសារ
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២១
125

-លោក ថា សុវណ្ណរិទ្ធ មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ចុះតាមដាននិង ត្រួតពិនិត្យការចិញ្ចឹមជ្រូក នៅភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ 
សូមជម្រាបថា តំបន់នោះ បន្ទាប់ពីផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិក កាលពី ថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ កន្លងមកនេះ ដែលមានកសិករចិញ្ចឹមជ្រូក សរុប ចំនួន ៤៦គ្រួសារ ។ 
តាមការចុះពិនិត្យឃើញ មកដល់ឆ្នាំ២០២១នេះ កសិករគាត់បានចាប់ផ្ដើមធ្វើការចិញ្ចឹមឡើងវិញ បានចំនួន២២ គ្រួសារ ហើយមានកសិករខ្លះគាត់ចិញ្ចឹមបានលក់ ២ដងហើយ និងពុំមានជួបបញ្ហាជ្រូកឈឺ ឬងាប់នោះទេ ។
ក្នុងឱកាសនោះក្រុមការងារ
បានធ្វើការចែកថ្នាំសម្លាប់មេរោគ ដល់កសិករ សម្រាប់បាញ់សម្លាប់មេរោគ
និងបានណែនាំនូវវិធានការមួយចំនួនដូចជា៖
-ត្រូវធ្វើជីវសុវត្ថភាព និងអនាម័យជាប្រចាំ។
-ពេលមានសត្វឈឺ ឬងាប់ សូមរាយការណ៍មក មេភូមិ មេឃុំ ពេទ្យសត្វស្រុក ឬពេទ្យសត្វខេត្ត ជាបន្ទាន់ដើម្បីចុះជួយបានទាន់ពេលវេលា។

 

ចំនួនអ្នកចូលទស្សនា
Flag Counter