ចុះពិនិត្យ ជ្រើសរើសទីតាំងចម្ការបង្ហាញដំណាំដំឡូងមី បានចំនួន ៩ទីតាំង/ចម្ការ
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២១
168

ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ ៖ 
-លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម  
-លោក ផាត់ ប៊ុនផោន មន្ត្រីការិយាល័យគ្រឿងយន្តកសិកម្មសម្របសម្រួលបេសកកម្មរបស់ក្រុមការងារCS2 និងមន្រ្តីអនុវត្តគម្រោង នៃអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ ជ្រើសរើសទីតាំងចម្ការបង្ហាញដំណាំដំឡូងមី បានចំនួន ៩ទីតាំង/ចម្ការ ដែលគាំទ្រដោយគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ដោយសម្រេចជ្រើសរើសចម្ការបង្ហាញចំនួន ៥ទីតាំង/ចម្ការ រួមមានដូចខាងក្រោម ៖
-សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ ចំនួន ១ទីតាំង/ចម្ការ 
-សហគមន៍ល្ងៀងមានជ័យ ចំនួន ១ទីតាំង/ចម្ការ
-សហគមន៍បៃតងគោកស្រុក ចំនួន ៣ទីតាំង/ចម្ការ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter