ចុះ បើកវគ្គបណ្តុះបណ្តាលស្តីពីធាតុសកម្ម របស់ថ្នាំកសិកម្មដល់សហគមន៍កសិកម្មសាមគ្គីតំបែរ
ចេញ​ផ្សាយ ០១ កុម្ភៈ ២០២១
232

ឆ្លើយតបទៅនឹងសំណូមពររបស់សហគមន៍កសិកម្មសាមគ្គីតំបែរ ចង់យល់ដឹងពីរបៀបប្រើ ប្រាស់ និងស្វែងយល់ពីធាតុសកម្មរបស់ថ្នាំកសិកម្ម នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ លោក គឹម ម៉េត ប្រធានការិយាល័យនីតិកម្មកសិកម្ម លោក ហេង បូណា មន្រ្តីការិយាល័យ នីតិកម្មកសិកម្ម លោក សេង សិទ្ធិវ័ន្ត មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះ បើកវគ្គបណ្តុះបណ្តាលស្តីពីធាតុសកម្ម របស់ថ្នាំកសិកម្ម ដល់សហគមន៍កសិកម្មសាមគ្គីតំបែរ នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ដោយមានការអញ្ជើញចូលររួមពីថ្នាក់ដឹកនាំនិង សមាជិកសហគមន៍សរុបចំនួន ២២នាក់ ក្នុងនោះស្រី ៣នាក់។
ការបណ្តុះបណ្តាល បានផ្ដោតលើចំណុចសំខាន់ៗដូចជា ៖
១-ស្លាកសញ្ញាព័ត៌មាន លើសំបកវេចខ្ចប់ថ្នាំកសិកម្ម
២-ធាតុសកម្មថ្នាំកសិកម្ម 
   -ព្យាបាលជំងឺអុតកង
   -ព្យាបាលជំងឺផ្សិតសំទ្បី
   -ព្យាបាលជំងឺរលាកស្រទាប់ស្លឹក
   -ព្យាបាលជំងឺរលួយស្រទាប់ស្លឹក
   -ព្យាបាលជំងឺច្រែសស្លឹក/ជំងឺប្លាស
   -កម្ចាត់ខ្យងមាស
   -កម្ចាត់
     +ដង្កូវកាត់ដើម
     +ដង្កូវបាក់ខ្នង
     +ដង្កូវមូរស្លឹក
     +ដង្កូវស៊ីត្រួយ
     +ដង្កូវស៊ីរូងដើម
     +ដង្កូវស៊ីរូងបណ្តូល
     +ដង្កូវហ្វូង
     +ដង្កូវបំពង់កាត់ស្លឹក
     +ដង្កូវយោលទោង
 -កម្ចាត់សត្វល្អិត
    +ទៀកគូ
    +ទ្រីប
    +មមាចខៀវ
    +មមាចត្នោត
    +សង្កើចខ្មៅ
    +ស្រឹងជញ្ជក់ទឹកដោះ
  -កម្ចាត់ស្មៅ
  -ធាតុសកម្ម ត្រជាក់
៣-ប្រសិទ្ធភាពធាតុសកម្មថ្នាំកសិកម្ម មាន ២ប្រភេទ គឺ ប្រភេទប៉ះផ្ទាល់និងប្រភេទជ្រាបចូល។
      +ប្រភេទប៉ះផ្ទាល់ សំដៅលើថ្នាំកសិកម្ម ដែលប្រើចំទៅលើកត្តាចង្រៃ ធ្វើឲ្យកត្តាចង្រៃនោះ បាត់ទៅវិញ។
      +ប្រភេទជ្រាបចូល សំដៅលើថ្នាំកសិកម្ម ដែលប្រើទៅលើរុក្ខជាតិ ហើយធាតុសកម្មនោះជ្រាបចូលទៅក្នុងជាលិការុក្ខជាតិ។ នៅពេលសត្វល្អិតចង្រៃទៅសុីដំណាំនោះ បណ្តាលឲ្យសត្វល្អិតចង្រៃនោះងាប់។
៤-សុពលភាពធាតុសកម្មក្នុងកសិផលនិងពេលវេលាប្រមូលផលដំណាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter