បច្ចេកទេសផលិតកម្មដំណាំស្វាយកែវរមៀតខុសរដូវ និងការអនុវត្តកសិកម្មល្អកម្ពុជា
ចេញ​ផ្សាយ ២៩ មករា ២០២១
365

ថ្ងៃទី២៧​ ខែមករា ឆ្នាំ២០២១ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ៖
+លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
+លោក​​ តូច គូរុណ មន្រ្តីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
+លោកសេង សិទ្ធិវ័ន្ត មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ចុះបណ្តុះបណ្តាលស្តីពី បច្ចេកទេសផលិតកម្មដំណាំស្វាយកែវរមៀតខុសរដូវ និងការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ដល់សហគមន៍កសិកម្មសាមគ្គីតំបែរ នៅភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងសមាជិកសហគមន៍សរុបចំនួន២១នាក់ ក្នុងនោះស្រី០៣នាក់។
✓បច្ចេកទេសសំខាន់ៗដែលបានបង្ហាញមានដូចជា៖
-បច្ចេកទេសតាក់តែងមែក
-បច្ចេកទេសដាក់ជី
-ការត្រួតពិនិត្យសុខភាពលូតលាស់របស់ស្លឹក មែក 
-ការពិនិត្យកម្រិតស្លឹកចាស់របស់ស្វាយ
-បច្ចេកទេស​ និងពេលវេលាសមស្របប្រើអ័រម៉ូនចាក់គល់
-បច្ចេកទេស និងពេលវេលាសមស្របបាញ់ជីទាញផ្កា
-ការថែទាំនៅដំណាក់កាលផ្កា
-ការថែទាំនៅដំណាក់កាលក្តិប​​​ រហូតដល់ប្រមូលផល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter