ចុះសួរសុខទុក្ខពូមីងបងប្អូនកសិករដែលរងគ្រោះស្រូវខូចដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ
ចេញ​ផ្សាយ ២៩ មករា ២០២១
148

ធ្វើស្រែ ថែទឹក
រសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ លោកប្រធានមន្ទីរ និងលោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានចុះសួរសុខទុក្ខពូមីងបងប្អូនកសិករដែលរងគ្រោះស្រូវខូចដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ ហើយទទួលបានស្រូវពូជសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល ស្តារឡើងវិញ នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។
តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋ បានសំដែងនូវការថ្លែងអំណរចំពោះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលដែនដីខេត្ត ស្រុក ឃុំ ដែលបានយកចិត្តទុក្ខដាក់គិតគូរ ជួយដោះស្រាយសម្រាលទុក្ខលំបាកក្នុងគ្រួសារ។ ស្រូវមានការដុះលូតលាស់ល្អ ដែលមួយចំនួន កកួរ ដាក់គ្រាប់ នឹងចាប់ផ្តើមប្រមូលផលចាប់ចុងខែកុម្ភៈ តទៅ។
ចំពោះមុខដំណាំស្រូវនេះ លោកប្រធានមន្ទីរនិងមន្ត្រីជំនាញ បានណែនាំបន្ថែមអំពីបច្ចេកទេសថែទាំ ដាក់ជីបំប៉ន និងស្នើឲ្យតាមដានជាប្រចាំអំពីស្ថានភាពទឹកស្រោចស្រព។ ក្នុងករណីខ្វះ សូមរាយការណ៍ជាបន្ទាន់។ ស្រូវមិនមែនជារុក្ខជាតិទឹកទេ តែដំណាំស្រូវត្រូវការទឹកច្រើន ដែលតាមការប៉ាន់ស្មាន ស្រូវរដូវប្រាំងមួយហិកតា  ត្រូវការទឹកប្រមាណ 5 000ម៉ែត្រគីប។
សូមជម្រាបជូនថា ឃុំទន្លេបិទ មានផ្ទៃដីស្រូវរងការខូចខាត 126ហិកតា ហើយទទូលបានគ្រាប់ស្រូវរួមចំណែកស្តារឡើងវិញបានទាំងស្រុង។

ចំនួនអ្នកចូលទស្សនា
Flag Counter