ការដាំដុះបន្លែសម្រាបផ្គត់ផ្គង់ឲ្យក្រុមហ៊ុនបន្លែរបស់កសិករ កាន រ៉ុម
ចេញ​ផ្សាយ ២៩ មករា ២០២១
113

រសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០
លោកប្រធានមន្ទីរ បានដឹកនាំសហការី ៖
-ចុះជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក ដើម្បីរៀបចំផែនការដាំដុះបន្លែសម្រាបផ្គត់ផ្គង់ឲ្យក្រុមហ៊ុនបន្លែ តាមរយៈការអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា ដោយមានសមាជិកសហគមន៍ស្ម័គ្រចិត្ត​ចូលរួមចំនួន ៦នាក់។
-បន្តដឹកនាំសហការីចុះសួរសុខទុក្ខ និងពិនិត្យការប្រមូលផលដំណាំ និងការដាំដុះបន្ថែមរបស់កសិករ កាន រ៉ុម (ទូរស័ព្ទលេខ 031 888 00 70) ជាសមាជិកសហគមន៍ ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ  បាននិងកំពុងប្រមូលផលត្រសក់ចំណារលើផ្ទៃដីសរុប ២ ០០០ម៉ែត្រការ៉េ អាចប្រមូលផលបានចន្លោះ ២០០គ.ក្រទៅ ៣០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ១ ០០០រៀល/គ.ក្រ និងកំពុងរៀបចំដីដាំដុះត្រសក់ចំណារលើផ្ទៃដីចំនួន ១ ៥០០ម៉ែត្រការ៉េ។ ក្នុងការចុះពិនិត្យនិងសាកសួរ បានឲ្យដឹងថា កសិករបានយល់ដឹងពីអត្ថប្រយោជន៍ក្នុងការអនុវត្តតាមបច្ចេកទេសកសិកម្មថ្មី ក្រោយពីមន្រ្តីជំនាញបានចុះណែនាំកន្លងមក ដោយប្រើប្រាស់គម្របតង់ប្លាស្ទីក និងប្រើទុយោសាច មានផលចំណេញច្រើនលើកម្លាំងពលកម្មនិងពេលវេលាថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter