ដើមខែឆ្នាំថ្មី ៤ មករា ២០២១ ចាប់ផ្តើមការងារ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ៖
១-ព្រឹក ពិនិត្យសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២០ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
២-រសៀល ពិនិត្យសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងខេត្តត្បូងឃ្មុំ បញ្ហាប្រឈម និងទិសដៅអនុវត្តឆ្នាំ២០២១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម