ព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០
លោកប្រធានមន្ទីរ និងភរិយា ព្រមទាំងសហការី បានចុះសិក្សាស្វែងយល់ពីការដាំដុះដំណាំទុរេន និងដំណាំមង្ឃុតរបស់លោក ខៀវ សុខឡេង (ទូរស័ព្ទ 088 22 888 66) ស្ថិតនៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានដាំដុះលើផ្ទៃដីសរុប ២០ហិកតា ក្នុងនោះមានផ្ទៃដី ១០ហិកតា នៅភូមិក្រសាំង ឃុំទឹកជ្រៅ មានដើមទុរេនសរុប ១ ២៥០ដើម អាចប្រមូលផលបានចំនួន ១ ០០០ដើម ជារៀងរាល់រដូវនិងបានដាំដើមមង្ឃុតចំនួន ៥៥ដើម នៅតាមចន្លោះរងទុរេនដែលអាចប្រមូលផលបានផងដែរ។ ចំណែកចម្ការទុរេនមួយកន្លែងទៀតលើផ្ទៃដីសរុប ១០ហិកតា នៅភូមិស្រែកក់ ឃុំត្រពាំងព្រីង មានទុរេនចំនួន ១ ០០០ដើម(មិនទាន់ដល់អាយុប្រមូលផល) ក្នុងនោះមានទុរេនអាយុ ៣ឆ្នាំ ១៨០ដើម អាយុ ២ឆ្នាំ ៣០០ដើម អាយុ ១ឆ្នាំមាន ១២០ដើម និងទុរេនអាយុ ៦ខែមាន ៤០០ដើម។
លោក ខៀវ សុខឡេង បានរៀបរាប់ថា ទុរេនលើផ្ទៃដី ១០ហិកតា ស្មើនឹង ១ ២៥០ដើម អាចប្រមូលផល ១ ០០០ដើម គាត់ទទួលបានទិន្នផលក្នុងមួយរដូវចន្លោះពី ៥០ទៅ៦០ តោន និងមង្ឃុត អាចប្រមូលផលបានក្នុងមួយរដូវចន្លោះពី ៣តោន ទៅ ៤តោន ហើយគាត់បានបន្តថា នៅឆ្នាំ២០២៥ ទុរេនរបស់គាត់នឹងអាចប្រមូលផល។ លោក សុខឡេង ក៏បានរៀបរាប់ផងដែរថា ទុរេនរបស់គាត់នៅឆ្នាំនេះ ចេញផ្កាយឺតបន្តិចតែដូចជាមានកម្លាំងល្អ។
ការណ៍ដែលគាត់អាចគ្រប់គ្រងបានជាពិសេសទឹកនោះ គឺគាត់ បានរៀបចំប្រព័ន្ធទុយោសាចសម្រាប់ស្រោចស្រពលើដំណាំទុរេននិងមង្ឃុតទាំងអស់។
គាត់ សូមជូនដំណឹងដល់បងប្អូនដែលចង់កំសាន្តចម្ការទុរេន អាចអញ្ជើញមកបានគ្រប់ពេលវេលា។