ព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ លោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត លោក គូ ចាន់ថន មន្ត្រីការិយាល័យផលិតកម្មនិងបសុពយាបាលខេត្ត សហការកញ្ញា ទន់ ចន្ធូ មន្ត្រីការិកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពញាក្រែក បានចុះសួរសុខទុក្ខកសិករចិញ្ចឹមទានិងពិនិត្យដំណើរការផលិតកម្មទាយកស៊ុត ៖
-កសិដ្ឋានចិញ្ចឹមទា របស់កសិករ រ៉ុន រឿន ដែលមានទា ចំនួន ៤ ០០០ក្បាល ដែលអាចផ្តល់ស៊ុតក្នុង១ថ្ងៃបាន ៣ ០០០គ្រាប់ ហើយគាត់លក់ចេញក្នុងតម្លៃ ស៊ុតលេខ១ បាន ៤៥០រៀល/គ្រាប់ ស៊ុតលេខ២ បានតម្លៃ ៣៥០រៀល/គ្រាប់។ -កសិដ្ឋានចិញ្ចឹមទារបស់កសិករ ប៊ុណ្ណា មានចិញ្ចឹមទា ចំនួន ៥ ០០០ក្បាល ដែលអាចផ្តល់ពងក្នុង១ថ្ងៃបាន ៤ ០០០ គ្រាប់ ហើយគាត់អាចលក់ចេញស៊ុត លេខ១ តម្លៃ ៤៥០រៀល/គ្រាប់ ស៊ុតលេខ២ បាន ៣៥០រៀល/គ្រាប់។ - និងបន្តចុះកសិដ្ឋានចិញ្ចឹមទា របស់កសិករ កែវ ស្រីណា នៅភូមិលេខ៦ ឃុំអំពិលតាពក ស្រុកអូររាំងឪ ដែលចិញ្ចឹមទា សរុប ២ ៥០០ក្បាល ដែលអាចផ្តល់ពងក្នុង១ថ្ងៃបាន ២ ៣០០គ្រាប់ ហើយគាត់លក់បោះដុំ បានតម្លៃ ២៨០រៀល/គ្រាប់និងលក់រាយបាន ៤០០រៀល/គ្រាប់។
កសិករទាំង ៣នាក់ បានរៀបរាប់ថា ការចិញ្ចឹម មិនដែលខាតទេ គ្រាន់តែខែនេះចំណេញតិចតួច ព្រោះខែនេះ មានហ្វូងទាចល័តចូលមក។ ចំណែកបញ្ហាប្រឈម គឺចំណីទាឡើងថ្លៃ ១បេ ឡើង ១ ០០០រៀល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម