ថ្ងៃព្រហស្បត៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០
លោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សហការជាមួយអាជ្ញាធរឃុំចុងជាច រួមជាមួយប្រធាន អនុប្រធានបណ្តុំអាជីវកម្មចិញ្ចឹមត្រីចុងជាច ចុះពិនិត្យតាមដានកសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីចុងជាច ឃុំចុងជាច ស្រុកតំបែរ សរុបចំនួន ០៥គ្រួសារ គាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះត្រីប្រា ០២គ្រួសារ និងកង្កែប ០២គ្រួសារ និងអណ្តែង០១គ្រួសារ។
ចាប់តាំងពីទទួលកូនត្រីពូជ កូនកង្កែបពូជមកទល់ពេលនេះ មានរយៈពេលជាង០៥ខែ។
-កង្កែបកសិករប្រមូលផលអស់ ដោយលក់បានតម្លៃ១២០០០រៀល/គក្រ និងសល់មួយចំនួនទុកធ្វើពូជឆ្នាំក្រោយ (៣ក្បាល=១គក្រ)។ ពុំមានជួបប្រទះបញ្ហាទីផ្សារឡើយ។
-ត្រីអណ្តែង ប្រមូលផលអស់។ ពុំមានជួបប្រទះបញ្ហាទីផ្សារឡើយ។
-ត្រីប្រាលូតលាស់យឺតបន្តិច ដោយសារកសិករស្តុកកូនបន្ថែម និងខ្វះលទ្ធភាពទិញចំណី។ តម្លៃត្រីប្រាក្នុងបណ្តុំ ៧០០០ ទៅ៩០០០រៀល/គក្រ ត្រីស្រស់។ ពុំមានជួបប្រទះបញ្ហាទីផ្សារឡើយ។
ជំហានបន្តរ មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ នឹងបន្តចុះពិនិត្យ ប្រឹក្សា និងពង្រឹងក្រុម និងបន្តជួយបង្ហាញបច្ចេកទេសបង្កាត់ភ្ញាស់ពូជកង្កែបតាមសំណើរបស់កសិករសមាជិក ០២គ្រួសារ ដើម្បីគាំទ្រអោយក្លាយជាកសិករផលិត និងចែកចាយពូជ នៅក្នុងបណ្តុំ។