ចុះពិនិត្យការដាំដុះ និងការប្រមូលផលដំណាំបន្លែរបស់កសិករថ នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៥ មករា ២០២១
148

ពីភូមិចង្វារ ឃុំគងជ័យ
ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
លោកស្រី លឹម សុដាវី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ  កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យការដាំដុះ និងការប្រមូលផលដំណាំបន្លែរបស់កសិករជាសមាជិកបណ្ដុំ ស្ថិតនៅភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងការចុះពិនិត្យបានឲ្យឃើញថា ៖
-កសិករ លី អ៊ាង (ទូរស័ព្ទលេខ ០៨៨ ៤៧ ៨៥ ៩៥២) បាននិងកំពុងប្រមូលផលសាឡាដដែលដាំនៅលើផ្ទៃដី ២០០ម៉ែត្រការ៉េ លក់បានតម្លៃ ១ ៥០០រៀល/គ.ក្រ និងស្ពៃក្រញាញ់នៅលើផ្ទៃដី ២០០ម៉ែត្រកូរ៉េ លក់បានតម្លៃ ១ ០០០រៀល/គ.ក្រ។
-កសិករ ងុយ នី (ទូរស័ព្ទលេខ ០៨៨ ៦៤ ៤៣ ៣៦៧) បាននិងកំពុងប្រមូលផលខ្ទឹម ស្លឹកដែលដាំលើផ្ទៃដី ១០០ម៉ែត្រការ៉េ លក់បានតម្លៃ ២ ០០០រៀល/គ.ក្រ និងស្ពៃក្រញាញ់ លើផ្ទៃដី ២០០ម៉ែត្រការ៉េ ដែលនឹងប្រមូលផលនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០។
-កសិករ ឆយ ចាន់ (ទូរស័ព្ទលេខ ០៨៨ ៣៣ ៧៤ ៥៨៥) កំពុងថែទាំស្ពៃក្រញាញ់ ដាំលើផ្ទៃដី ៥០០ម៉ែត្រការ៉េ ដែលនឹងប្រមូលផលនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
គាំទ្រកសិផលក្នុងស្រុក នឹងរួមចំណែកលើកស្ទួយជីវភាពកសិកររបស់យើង សូមអរគុណ!!!

 

ចំនួនអ្នកចូលទស្សនា
Flag Counter