ការចងក្រងជាក្រុមផលិត ហើយផលិតដោយមានផែនការច្បាស់លាស់ ឆ្លើយតបតម្រូវការរបស់ទីផ្សារ នឹងធ្វើឲ្យប្រភពចំណូលប្រជាកសិករ មានជាប្រចាំ
ព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំ ថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព សហការជាមួយរដ្ឋបាលមូលដ្ឋាន ចុះសួរសុខទុក្ខប្រជាកសិករដែលជាសមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យ ដែលបានប្រកបមុខរបរដាំដំណាំបន្លែ នៅឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងការចុះពិនិត្យចម្ការកសិករ សុខ សាត គាត់រៀបរាប់ថា គាត់កំពុងប្រមូលផលដំណាំត្រសក់ចំណារលើផ្ទៃដី ២ ៥០០ម៉ែត្រការ៉េ បានប្រមូលផល ៥ ៥០០គ.ក្ររួចមកហើយ បានចន្លោះពី ៣៥០គ.ក្រ ទៅ ៤០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ៥០០រៀល/គ.ក្រ ហើយអាចបន្តប្រមូលផលក្នុងរយៈពេលមួយសប្តាហ៍ទៀត។ ននោងជ្រុង កំពុងប្រមូលផលលើផ្ទៃដី ចំនួន ១ ៥០០ម៉ែត្រការ៉េ ប្រមូលផលបាន ៤០០គ.ក្រមកហើយ បានចន្លោះពី ៤០គ.ក្រទៅ ៥០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ១ ៤០០រៀល/គ.ក្រ។ ចំពោះសណ្ដែកកួរ កំពុងតែប្រមូលផលលើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ ប្រមូលផលបាន ៣ ០០០គ.ក្រមកហើយ បានន្លោះពី ៤០គ.ក្រ ទៅ ៦០គ.ក្រ/២ថ្ងៃម្ដង ការចុះបញ្ជីចម្ការស្វាយនិងអនុវត្តតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) ជាជំហានដំបូងនៃផែនការសកម្មភាព ស្តីពីការជំរុញដំណើរការភូតគ្គាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកម្ពុជា ទៅកាន់ប្រទេសចិន
យោងសេចក្តីជូនដំណឹងលេខ ៥៣អ.ន.ក របស់អគ្គនាយកដ្ឋានកសិកម្ម ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីផែនការសកម្មភាពជំរុញពង្រឹងវិធានភូតគ្គាមអនាម័យ ផលិតផលកសិកម្មចំនួន ០៦មុខ រួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ត្រូវបានជ្រើសរើសជាមុខទំនិញអាទិភាពសម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងបណ្តាឆ្នាំខាងមុខនេះ។
ប៉ុន្តែមុននឹងអាចនាំចេញបាន តម្រូវឱ្យយើងបំពេញតាមលក្ខខណ្ឌ តម្រូវអនាម័យនិងភូតគាមអនាម័យផ្សេងៗ សម្រាប់ផលិតផលនាំចេញ ព្រមទាំងបទដ្ឋានសុវត្ថិភាពម្ហូបអាហារពាក់ព័ន្ធដែលមានចែងនៅក្នុងច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ប្រទេសចិន។
នៅរសៀលថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយលោកអនុប្រធាមន្ទីរ ប្រធានការិយាល័យក្សេត្រសាស្ត្រ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បាន ចុះផ្សព្វផ្សាយនិងពន្យល់ណែនាំពីការរៀបចំបញ្ជីចម្ការស្វាយកែវល្មៀត ដល់សហគមន៍កសិកម្មសាមគ្គីតំបែរ ដែលមានអ្នកចូលរួមចំនួន ២២នាក់ ក្នុងនោះស្រី ១នាក់ ស្ថិតនៅភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះផងដែរ លោកប្រធានមន្ទីរ និងមន្រ្ដីជំនាញ បានជម្រាបជូនដល់បងប្អូនដែលមានដាំស្វាយកែវល្មៀត ឲ្យដឹងថា កម្ពុជា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដែលនឹងមានទំនិញជាច្រើនមុខ នឹងត្រូវអនុញ្ញាតឲ្យនាំទៅកាន់ប្រទេសដោយគ្មានរបាំងពន្ធគយ។ ក្នុងនោះផលិតផលកសិកម្មចំនួន ០៦មុខ រួមមាន ផ្លែស្វាយស្រស់ ផ្លែមៀនប៉ៃលិន ម្រេច ផ្លែស្រការនាគ ផ្លែដូងក្រអូប និងទឹកមាត់ត្រចៀកកាំ ត្រូវបានចុះសេចក្តីថ្លែងការណ៍រួមរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអគ្គរដ្ឋបាលគយចិននិងអង្គការអភិេវឌ្ឍន៍ឧស្សាហកម្មនៃសហប្រជាជាតិកាលពីឆ្នាំ២០១៩កន្លងទៅនេះ។ យើងអាចនាំយកស្វាយចេញទៅបាន ត្រូវបំពេញបាននូវលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យផ្សេងៗសម្រាប់ផលិតផលនីមួយៗ ដែលដំណើរការនេះ មានការអនុវត្តស្តង់ដារសុវត្ថិភាពតាមគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) រួមមានការចុះមកពិនិត្យនិងវាយតម្លៃនៅលើទីវាលផ្ទាល់ ក្នុង និងការអនុវត្តបច្ចេកទេសបានត្រឹមត្រូវ ដើម្បីនាំយកស្វាយក្រៅប្រទេសដោយមានគុណភាព សុវត្ថិភាព។ ដូច្នេះ ការចុះបញ្ជីចម្ការស្វាយ ពិតជាមានសារៈសំខាន់ ក្នុងការបានដឹងច្បាស់លាស់ពីទិន្នន័យផ្ទៃដីចម្ការស្វាយនិងងាយស្រួលក្នុងជំរុញអនុវត្តគោលការណ៍ ការអនុវត្តកសិកម្មល្អ(GAP) ឈានទៅបំពេញបានតាមលក្ខខណ្ឌតម្រូវ។