ការជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដែលប្រកបមុខរបរដាំដុះបន្លែ
ចេញ​ផ្សាយ ១៥ មករា ២០២១
191

ក្នុងកញ្ចប់ថវិកាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិបត្តិ កូវីដ ១៩ ដែលមានអត្រាការប្រាក់ទាប ដើម្បីពង្រីកផលិតកម្មកសិកម្ម។ ក្នុងនោះសមាជិកសហគមន៍ ៨គ្រួសារ បានទទួលឥណទានរួចរាល់ និង១២គ្រួសារទៀត បានទទួលការយល់ព្រមរួចហើយដែរ។ ក្នុងនាមតំណាងឲ្យសមាជិកសហគមន៍ទាំងអស់ សូមថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ លោកអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីររៀបចំដែនដីខេត្ត លោកប្រធានការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ លោកប្រធានភូមិបាលស្រុកត្បូងឃ្មុំ លោកស្រីមេឃុំល្ងៀង ដែលបានជួយសម្របសម្រួលនិងបង្កលក្ខណៈរៀបចំឯកសារដី ដើម្បីយើងខ្ញុំ ទទួលបានខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម មកពង្រីកមុខរបរចិញ្ចឹមមាន់និងទិញសម្ភារសម្រាប់ការដាំដុះ ហើយក៏សូមអរគុណដល់បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលបានណែនាំនិងអនុញ្ញាតឲ្យយើងខ្ញុំ បានទទួលប្រាក់ខ្ចីសម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសក្នុងវិបត្តិ កូវីដនេះ។ ទន្ទឹមនេះ ក្នុងនាមតំណាងឲ្យកសិករនៅទីនេះទាំងអស់ សំណូមពរឯកឧត្ដមអភិបាលរងខេត្ត មេត្តាសុំជួយអន្តរាគមន៍ ៖
១. ធ្វើផ្លូវទៅចម្ការ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល 
២. ជីកអណ្ដូងសសម្រាប់យកទឹកស្រោចស្រពដំណាំបន្លែ
៣. តបណ្ដាញអគ្គិសនីឲ្យដល់ចម្ការសម្រាប់បូមទឹក និងសុំឲ្យតម្លៃអគ្គីសនីចុះទាប
៤. សម្រួលក្នុងការកច្ចីឥណទានដល់សមាជិកសហគមន៍កសិកម្មល្ងៀងមានជ័យដទៃទៀត
៥. រកទីផ្សារធំៗ សម្រាប់ទិញកសិផល ដូចជា បន្លែ មាន់ ពីសហគមន៍។
ក្នុងការជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ដែលប្រកបមុខរបរដាំដុះបន្លែ ឯកឧត្ដម ពាង ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តមអភិបាលខេត្ត ដែលកំពុងមានភារកិច្ចចាំបាច់ និងបានកោតសរសើរចំពោះបងប្អូនដែលបានប្រឹងប្រែងធ្វើការដាំដុះដំណាំគ្រប់ប្រភេទ ឆ្លើយតបការអំពាវនាវ ក្រើនរំលឹកពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសក្នុងវិបត្តិនៃការរាលដាលនៃជំងឺកូវីដ ១៩នេះ។ ជារៀងរាល់ឆ្នាំ នៅអំឡុងចុងឆ្នាំ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ បានមមាញឹកដាំដំណាំរយៈពេលខ្លីគ្រប់ប្រភេទ ជាពិសេសកសិករតាមដងទន្លេមេគង្គ បន្ទាប់ពីទឹកទន្លេស្រកទៅវិញ។ ហេតុដូច្នេះហើយ នៅអំឡុងខែធ្នូនិងខែមករា ដំណាំបន្លែតែងធ្លាក់តម្លៃបន្តិច។ ឆ្នាំ២០១៩ ប៉េងប៉ោះ នៅឃុំព្រែកអាជីនិងកន្លែងមួយចំនួនទៀតធ្លាក់ថ្លៃ តែឆ្នាំនេះ ត្រសក់ចំណារ ធ្លាក់ថ្លៃបន្តិចវិញ ដែលតាមការស្រាវជ្រាវមកពីការប្រមូលផលបានច្រើន ហើយជាន់គ្នា។ ដូច្នេះ មានតែការអនុវត្តតាមបទដ្ឋានបច្ចេកទេសកសិកម្មថ្មី ដែលមន្ត្រីជំនាញកសិកម្មតែងបណ្តុះបណ្តាល បង្ហាត់បង្ហាញ ដែលមានភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុផងនិងអាចកាត់បន្ថយថ្លៃដើមផលិតផង ដូចជាការដាំដុះ ដោយប្រើប្រាស់គម្របថង់ប្លាស្ទិច ទុយោតំណក់ ទុយោសាច ចំណេញកម្លាំងពលកម្មក្នុងការសម្អាតស្មៅ ប្រើទឹកតិច ចំណេញពេលវេលា ទើបជួយសម្រាលថ្លៃដើមផលិត ដោះស្រាយភាពប្រឈមនឹងការចំណាយ។ ទន្ទឹមនេះ សុំឲ្យបងប្អូនចងក្រងជាក្រុមផលិត ឬ ជាសហគមន៍ផលិត ស្របតាមបច្ចេកទេសនិងការតម្រូវរបស់ទីផ្សារ និងឈានទៅដល់ការដាំដុះលក់ ទិញ តាមកិច្ចសន្យាផលិតកម្មកសិកម្ម។ សូមជម្រាបថា ជាយុទ្ធសាស្ត្រក្នុងការដោះស្រាយទីផ្សារជូនកសិករ  រាជរដ្ឋាភិបាល  បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១ខាងមុខ ដែលជាទីផ្សារដ៏ធំសម្រាប់កម្ពុជា ហើយក៏កំពុងប្រឹងប្រែងផងដែរ ក្នុងការណែនាំកសិករផលិតឲ្យត្រូវតាមស្តង់ដារ ខ្នាត បទដ្ឋានដែលគេចង់បាន។ វា ពិតណាស់ត្រូវការចូលរួមទាំងអស់គ្នា ដើម្បីសម្រេចគោលបំណងប្រកបដោយមច្ឆិតានិងទស្សនទានរបស់ថ្នាក់ដឹកនាំយើង។
ចំពោះសំណូមពររបស់សហគមន៍ ខ្ញុំ នឹងពាំនាំរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តជ្រាបនិងរកដំណោះស្រាយសមស្រប។

 

ចំនួនអ្នកចូលទស្សនា
Flag Counter