ថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នេះ
លោក សេង ប៊ុនសុង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ រួមជាមួយ
-លោក ចាន់រដ្ឋា មន្ត្រីសម្របសម្រួលកម្មវិធី Aspire ស្រុកអូររាំងឪ
-កញ្ញា អាត ស៊ាងហៃ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំព្រះធាតុ និងប្រធាន អនុប្រធានបណ្តុំអាជីវកម្មចិញ្ចឹមត្រីទួលឃ្លាំង ឃុំព្រះធាតុ ស្រុកអូររាំងឪ បានចុះសួរសុខទុក្ខ តាមដាន និងប្រឹក្សាបច្ចេកទេសជូនកសិករសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីចំនួន ០៩គ្រួសារ (ត្រីឆ្តោរ ០២គ្រួសារ អណ្តែង០២គ្រួសារ និងប្រា០៥គ្រួសារ)។
លទ្ធផល៖
-កសិករចេះធ្វើត្រីផ្អាប់សម្រាប់ផ្សំចំណីត្រីប្រាតាមការណែនាំរបស់ក្រុមការងារ ដែលបានណែនាំក្នុងពេលកន្លងមក មាន២គ្រួសារ
-ត្រីមានការលូតលាស់ល្អ ប៉ុន្តែកសិករសមាជិកភាគច្រើនខ្វះលទ្ធភាពផ្សំចំណី (ស៊ីមួយថ្ងៃខានមួយថ្ងៃ) ជាពិសេសត្រីនុយឆ្នាំនេះពុំសូវសំបូរ
-សីតុណ្ហភាពចុះត្រជាក់មួយរយៈនេះ ធ្វើអោយត្រីប្រាកសិករមួយចំនួនតូចជួបជម្ងឺភ្នែកស ស្លាប់ប្រចាំថ្ងៃ
-កសិករមួយគ្រួសារជួបប្រទះបញ្ហាត្រីពុល បណ្តាលអោយបាត់បង់ប្រមាណ៨០% កាលពីចុងខែវិច្ឆិកាកន្លងទៅ
-ទឹកស្រះតំបន់ទួលឃ្លាំងមានរំហួតខ្លាំង
ក្រុមការងារបានណែនាំនូវវិធានការមួយចំនួនដើម្បីដោះស្រាយនូវបញ្ហាត្រីពុល និងជម្ងឺផ្នែកស ព្រមទាំងបានណែនាំអំពីពេលវេលាដែលគួរប្រមូលផល ការផ្សំចំណីងាយៗសម្រាប់ត្រីប្រាដែលផ្សំចេញពីវត្ថុធាតុដើមងាយរកបានក្នុងស្រុក ជាពិសេសងាយដាំ (Azolla) និងការកត់ត្រាចំណាយជាដើម។ល។