ការដាំដុះត្រូវមានផែនការ ដែលឆ្លើយតបភាពតម្រូវរបស់ទីផ្សារ ក្នុងបរិបទសកលភាវូបនីយកម្ម
ចូលរួមដោះស្រាយបញ្ហាប្រឈមទីផ្សារកសិផលរបស់ប្រជាកសិករ លោក សេង សីសាក់ ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោ ក ហ៊ន់ រី មន្ត្រី ការិយាល័យ កសិ ឧស្សាហកម្ម សហការជាមួយលោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រូចឆ្មារ បាន ចុះ ប្រជុំផ្សព្វផ្សាយ ស្តីពីគោល គំនិត នៃ ការ ចងក្រង បង្កើត ក្រុម ផលិត បន្លែ ដល់ប្រជាកសិករ នៅ ឃុំ ព្រែក អាជី ស្រុក ក្រូចឆ្មារ ដែល មានកសិករកំពុង ដាំដុះ ដំណាំ បន្លែ ចូល រួម ចំនួន ២៩នាក់ ក្នុង នោះ ស្រី ចំនួន ១៥នាក់។
លោក សេង សីសាក់ បានជម្រាបជូនមាមីងបងប្អូនប្រជាកសិករជ្រាបថា ដោយមានការផ្សព្វផ្សាយ បណ្តុះបណ្តាល បច្ចេកទេសដាំដុះដំណាំ ចិញ្ចឹមសត្វ ជាពិសេសដំណាំនិងសត្វរយៈពេលខ្លី និងការចលនាឲ្យប្រជាពលរដ្ឋដាំដុះ មិនត្រូវទុកដីស្រែឲ្យនៅទំនេរ បន្ទាប់ពីច្រូតកាត់ដំណាំស្រូវ មន្ទីរ ពិនិត្យឃើញថា ចលនាដាំដុះបន្លែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ហើយទទួលបាននូវបរិមាណផលយ៉ាងច្រើន។ ទន្ទឹមនោះ ការដាំដុះតាមគ្នា ការដាំដុះដែលអំណោយផលតាមរដូវកាល ការដាំដុះមិនមានផែនការផលិតទាំងប្រភេទដំណាំត្រូវដាំ ទាំងទំហំផ្ទៃដីត្រូវដាំ និងមិនបានគិតថា គេត្រូវការប្រភេទអ្វីប៉ុន្មាន ដែលជាកត្តាចម្បងធ្វើឲ្យការដាំដុះហើយ ពេលប្រមូលផល ជួបបញ្ហាទីផ្សារ។ ជាក់ស្តែងបន្ទាប់ពីទឹកទន្លេស្រក កសិករតាមតំបន់ទំនាបលិចទឹកទន្លេមេគង្គគ្រប់ខេត្ត ចាប់ផ្តើមដាំប្រភេទបន្លែនេះតែម្តង ហើយកន្លងមក ក៏មិនដែលមានការទាក់ទងគ្នាថា អ្នកណាត្រូវដាំអ្វីដែរ ដាំមាណដែរ? សូម្បីនៅឃុំយើងដូចគ្នា ក៏អីចឹងដែរ។ ហេតុនេះហើយ នៅទីនេះ ម្នាក់ៗដាំត្រសក់ ប្រមូលផលសុទ្ធតែត្រសក់ កន្លែងគេក៏ត្រសក់ ចឹងទៅត្រសក់ច្រើនលើទីផ្សារ។ ជាធម្មតា កាលណាលើសពីតម្រូវការ គេមិនយក ឬ ឲ្យតម្លៃមិនសមរម្យ។
ដូច្នេះ ចាប់ពីពេលនេះ សូមមាមីងបងប្អូន ត្រូវចូលរួមចងក្រងជាក្រុមផលិត(ដាំដុះ) រៀបចំផែនការដាំ ហើយទាំងរដ្ឋបាលខេត្ត មន្ទីរកសិកម្ម នឹងប្រឹងប្រែងស្វែងរកដៃគូទីផ្សារ ំមកជជែកអំពីការទិញ លក់ និងឈានដល់ការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ មាមីងបងប្អូនប្រជាកសិករ ដែលប្រកបមុខដាំដុះដំណាំបន្លែជាចម្បងទាំង ២៩គ្រួសារ បានមូលមតិឯកភាពគ្នាថា នឹងចងក្រងគ្នាជាក្រុមផលិតបន្លែសុវត្ថិភាព ក្នុងគោលបំណងជំរុញផលិតកម្មបន្លែ ឲ្យមានគុណភាពខ្ពស់ បំពេញតម្រូវការទីផ្សារ គ្រប់គ្រងការដាំដុះឲ្យបានប្រសើជាងមុន រក្សាស្ថេភាពប្រាក់ចំណូលរបស់គាត់ ដែលជាសមាជិកក្រុមផលិតបន្លែ ក្នុងលក្ខខណ្ឌការធ្វើកិច្ចសន្យារវាងគ្នានិងគ្នា។