កសិករ ត្រូវយល់ដឹង ៖ ជំងឺផ្សិត ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត
ចេញ​ផ្សាយ ១២ មករា ២០២១
600

កសិករ ត្រូវយល់ដឹង ៖ ជំងឺផ្សិត ( Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួត លើដំណាំពោត
ក្រៅពីដង្កូវហ្វូងប្រភេទថ្មី ដែលនឹងបំផ្លាញពោតរបស់លោកអ្នក ជំងឺផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត ត្រូវបានគេពិចារណាថា ជាជំងឺកាចសាហាវ ដែលបំផ្លាញលើដំណាំពោតច្រើនបំផុតនៅក្នុងទ្វីបអាស៊ី។ ដោយឡែកក្នុងខេត្តត្បូងឃ្មុំ  ជំងឺនេះ ក៏កំពុងកើតមាននិងបំផ្លាញពោតរបស់កសិករយើងមួយចំនួនមកហើយ។ 
របបទឹកទន្លេមេគង្គ ឆ្នាំ២០២០នេះ មិនបានពន្លិចវាលទំនាបលិចទឹកនោះទេ ដែលបណ្តាលឲ្យពពួកកត្តាចង្រៃ ដូចជា ពពួកដង្កូវនិងផ្សិត មិនត្រូវបានកម្ចាត់ចេញពីក្នុងដី ហើយវាបានកកើត ពង្រីកខ្លួនកាន់តែច្រើនថែមទៀត  តាំងពីដំណាក់កាលកូន ដល់ដំណាក់កាលបង្កាត់លំអង។ 
++++ រោគសញ្ញាដំណាំពោតដែលរងការបំផ្លាញពីផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត មានដូចជា ៖ 
  - ស្លឹកនិងស្រទបស្លឹក មានឆ្នូតសនិងពណ៌លឿង 
  - ស្លឹកមានលក្ខណះតូច ក្រាស់ និងរឹងខុសពីធម្មដា
  - ពោតរងជំងឺនេះ ដើមទាំងមូលរបស់វាក្រិន ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះ។
++++ វិធានការការពារ ៖
  - ត្រូវជ្រើសរើសពូជពោត ដែលមានលក្ខណៈធន់និងជំងឺផ្សិតដូន្នីមីលឌូ (Downy mildew ) ឬ ជំងឺបួស ឬ ជំងឺឆ្កួតពោត
  - ប្រើពពួកមេផ្សិតជីវសាស្រ្ត ដែលអាចជួយបង្អាក់ការលូតលាស់ទៅលើផ្សិតប្រភេទនេះបាន ដូចជា ផ្សិតទ្រីកូឌែម៉ា ដោយត្រូវប្រឡាក់ជាមួយគ្រាប់ពូជពោត នៅមុនពេលដាំដុះ
  - ត្រូវដាំពោត ឲ្យបានព្រមពេលគ្នា
  - គួរជៀសវាងការដាំប្រភេទដំណាំដដែលៗ លើដីតែមួយ បានន័យថា ត្រូវប្តូរប្រភេទដំណាំ។
++++ វិធានកម្ចាត់ ៖ ជំងឺនេះ បើកើតមានហើយ មិនមានវិធានការណាផ្សេងក្រៅពីប្រើថ្នាំពុលកសិកម្មនោះទេ។
កសិករ ត្រូវប្រើថ្នាំកម្ចាត់ដែលមានធាតុសកម្មដូចជា មេតាឡាក់ស៊ីល (Metalaxy) ឬ ថ្នាំព្យាបាលជំងឺផ្សិតផ្សេងទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter