វគ្គបណ្ដុះបណ្ដាលស្ដីពីការកែលម្អដីកសិកម្មនិងដំណាំបន្លែ ដល់សម្បទានិក នៅស្រុកមេមត់
ចេញ​ផ្សាយ ១២ មករា ២០២១
163

ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០​ លោក ហន អឿន អនុប្រធាន​ការិយាល័យ​រដ្ឋបាល បុគ្គលិក​ និងលោក ង៉ែត សំបឿន អនុប្រធាន​ការិយាល័យ​ក្សេត្រសាស្រ្ត​និងផលិតផលកសិកម្ម​ បាន
ចុះសម្របសម្រួលក្រុមការងារអនុវត្តគម្រោងLASED II ថ្នាក់ជាតិ នៃអគ្គនាយកដ្ឋានកសិកម្ម បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកែលម្អដីកសិកម្មនិងដំណាំបន្លែ ដល់សម្បទានិក នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមចំនួន២១ ស្រី៨នាក់។ ជាមួយគ្នានេះដែរ ក្រុមការងារគម្រោងបានចុះពិនិត្យការចិញ្ចឹមមានភ្ញាស់កូន របស់កសិករ ឆន ង៉ាក់ ការដាំបន្លែរបស់កសិករ ស៊ុន រុន កសិករ  គាន ដន និងកសិករ យន់ ឌុក​។ ក្នុងនោះផងដែរ ក្រុមការងារថ្នាក់ជាតិបានផ្ដល់អនុសាសន៍មួយចំនួនដល់មន្ត្រីជំនាញ និងកសិករអនុវត្តផ្ទាល់ ពាក់ព័ន្ធជាមួយនឹងការងារបច្ចេកទេស ហើយគាត់មានការសប្បាយចិត្តដោយបានឃើញកសិករខិតខំអនុវត្ត លក់ផលិតផលបានតម្លៃខ្ពស់ និងទទួលបានចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter