ចុះចម្ការជាប្រចាំមើលពោត ក្រែងមានដង្កូវហ្វូងសុីបណ្តូលពោតនិងជំងឺផ្សិតនៅនឹងឬស
ចេញ​ផ្សាយ ០៤ មករា ២០២១
113

កសិករ មិនត្រូវធ្វេសប្រហែសនោះទេ ត្រូវចុះចម្ការជាប្រចាំមើលពោត ក្រែងមានដង្កូវហ្វូងសុីបណ្តូលពោតនិងជំងឺផ្សិតនៅនឹងឬស
ព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ដដែល លោកប្រធានមន្ទីរ និងសហការី បានបន្តចុះពិនិត្យការដាំដុះពោតរដូវប្រាំងរបស់កសិករ សុខ ញ៉ (ទូរស័ព្ទលេខ ០៩៧ ៥០ ២៥ ០៨២) នៅភូមិស្ពានឈើ ឃុំបឹងព្រួល ស្រុកក្រូចឆ្មារ ដែលបានដាំដុះពោតលើផ្ទៃដី ១ហិកតា។ 
តាមការចុះពិនិត្យបានឲ្យឃើញថា កសិករបានប្រើប្រាស់គ្រឿងយន្តកសិកម្មសម្រាប់ ធ្វើការភ្ជួរដី ដាំគ្រាប់ ពូនគល់ ធ្វើឲ្យចំណេញកម្លាំងពលកម្ម ពេលវេលា និងថវិកាផងដែរ។
អ្វីដែរកសិករកំពុងប្រឈមក្នុងការដាំដុះពោតនៅរដូវប្រាំងនេះ គឺ ដំណាំពោតក្នុងចម្ការមួយចំនួន រងការបំផ្លាញពីដង្កូវហ្វូងប្រភេទថ្មី និងកង្វះទឹកសម្រាប់ស្រោចស្រពដំណាំ។
ក្នុងឱកាសនោះផងដែរ មន្រ្ដីជំនាញ បានធ្វើការណែនាំពីបច្ចេកទេសគ្រប់គ្រងដំណាំពោត ដោយប្រើប្រាស់វិធានការការពារ វិធានការកម្ចាត់ដង្កូវហ្វូងដល់កសិករ និងបានសំណូមពរដល់ប្រជាកសិករ ដែលបានជួបបញ្ហាលើដំណាំ សូមផ្ដល់ព័ត៌មានមកភូមិ ឃុំ ស្រុក និងមន្ទីរកសិកម្ម ដើម្បីជួយអន្តរាគមន៍ទាន់ពេលវេលា ជាពិសេសកសិករ ត្រូវចុះចម្ការ ពិនិត្យនិងតាមដានការលូតលាស់របស់ពោតជាប្រចាំ។
សូមជម្រាបថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដំណាំពោតចំណីសត្វនៅរដូវប្រាំងចំនួន ៦ ៥០០ហិកតា ដែលដាំក្នុងស្រុកក្រូចឆ្មារនិងស្រុកត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter