ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្មៅ សត្វល្អិត
ចេញ​ផ្សាយ ០៤ មករា ២០២១
137

ថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ីម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក សែម សុខា មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងស្មៅ សត្វល្អិត និងការប្រើប្រាស់ជីគីមីលើដំណាំស្រូវស្រាល ដល់ក្រុមផលិតស្រូវពូជពោធរោង(SGG) ស្ថិតនៅភូមិពោធរោង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំដោយមានការកសិករចំនួន១៥នាក់ ក្នុងនោះស្រី១១នាក់ ដែលគាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ ផែ្នក «បង្កើនផលិតភាពកសិកម្មតាមរយៈការផ្សព្វផ្សាយ» 
-ការដាក់ទឹកពន្លិចសំណាបរួចយកទុយោជ័រ ឬ បំពង់ឬស្សី អូសទម្លាក់ទ្រីបចូលក្នុងទឹក
-ការដាក់ទឹកនៅក្នុងស្រែជាប្រចាំដើម្បីកាត់បន្ថយស្មៅដុះនៅក្រោយសំណាបដុះបាន៧ ទៅ ១០ ថ្ងៃ និងប្រើថ្នាំស្មៅមានធាតុសកម្ម Quinclorac ឬ Propanil លើស្មៅស្លឹកតូច
-ការប្រើជីគីមីលើដំណាំស្រូវដោយចែកជាបីលើក លើកទី១ ក្រោយព្រោះបាន ១០ ទៅ ១៥ ថ្ងៃ លើកទី ក្រោយដាក់ជីលើកទី១ បាន ១០ ទៅ ១៥ ថ្ងៃ និងលើកទី៣ ក្រោយដាក់លើកទី ២ បាន ១៥ ទៅ ២០ ថ្ងៃ។
-និងបានចុះពិនិត្យ ណែនាំ ដល់សមាជិកបណ្តុំនៅទីស្រែផងដែរ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter