ចុះពិនិត្យការប្រមូលផលដំណាំល្ពៅ និងត្រសក់ចំណាររបស់បងប្អូនប្រជាកសិករ
ចេញ​ផ្សាយ ០៤ មករា ២០២១
147
ព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ដដែលនេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី រួមជាមួយភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំព្រែកអាជី បន្តចុះពិនិត្យការប្រមូលផលដំណាំល្ពៅ និងត្រសក់ចំណាររបស់បងប្អូនប្រជាកសិករ ស្ថិតនៅភូមិក្ដុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ។
-កសិករ យ៉េន ស្រេង (ទូរស័ព្ទលេខ 088 31 42 085) កំពុងប្រមូលផលល្ពៅបានចំនួន ២លើក មកហើយលើផ្ទៃដី ៤ ៩០០ម៉ែត្រការ៉េ ទទួលបានបរិមាណផល ៧០០គ.ក្រ ហើយលក់បានតម្លៃ ១ ៥០០រៀល/គ.ក្រ។
តាមការរៀបរាប់របស់កសិកររូបនេះ បានបង្ហាញឲ្យឃើញថា ទិន្នផលឆ្នាំនេះ ទទួលបានចាញ់ឆ្នាំមុន ដោយសារតែទឹកនៅតាមដងទន្លេមេគង្គមិនបានជន់លិចលើផ្ទៃដីដាំដុះដែលធ្វើឲ្យដីមិនសូវមានជីជាតិ និងមានកត្តាសត្វចង្រៃច្រើន។ តែដោយឡែក ឆ្នាំនេះតម្លៃល្ពៅ ថេរ និងល្អជាងឆ្នាំមុន។
-កសិករ ហេង រ៉ែម (ទូរស័ព្ទលេខ 085 39 39 38) កំពុងប្រមូលផលដំណាំត្រសក់ចំណារជារៀងរាល់ថ្ងៃលើផ្ទៃដីសរុប ១ ៧០០ម៉ែត្រការ៉េ ប្រមូលផលបានជាមធ្យម ២៥០គ.ក្រ/ថ្ងៃ ទៅ៣០០គ.ក្រ/ថ្ងៃ លក់បានតម្លៃ ៣០០រៀល/គ.ក្រ។
ចំពោះមុខ បន្លែ មានតម្រូវការខ្ពស់ ហើយការដាំដុះរបស់បងប្អូនប្រជាកសិករក៏មានចំនួនកើនឡើង ហើយបច្ចេកទេសដាំដុះ ក៏មានការផ្លាស់ប្តូរកាន់តែប្រសើរឡើង ធ្វើឲ្យប្រជាកសិករទទួលបានបរិមាណផលយ៉ាងច្រើន។ ជាក់ស្តែងនៅពេលនេះ អាកាសធាតុអំណោយផលថែមទៀត ធ្វើឲ្យដំណាំត្រសក់ចំណាររបស់កសិករផលិតបានច្រើនលើសពីតម្រូវការ។ អាចសប្តាហ៍ក្រោយ នឹងល្អប្រសើរឡើងវិញ។ ពាក់ព័ន្ធបច្ចេកទេស កសិករនៅមិនទាន់អនុវត្តបានពេញលេញតាមការបណ្តុះបណ្តាលនៅឡើយ។ កសិករ ត្រូវអនុវត្តការដាំដោយប្រើគម្រប រក្សាសំណើម ទប់ស្កាត់ស្មៅចង្រៃ និងប្រើទឹកបែបសន្សំសំចៃ ដូចជាប្រើទុយោតំណក់ជាដើម។ កសិករ ត្រូវពិភាក្សាគ្នា ចងក្រងជាក្រុមផលិត ហើយមានផែនការដាំដុះ ទាំងប្រភេទ ពេលវេលានិងតម្រូវការពីទីផ្សារ។
ក្នុងករណីជួបបញ្ហាជំងឺ សូមទាក់ទងមកមន្ត្រីជំនាញ 088 9555332; 012 200 326។
ចំនួនអ្នកចូលទស្សនា
Flag Counter