សុខទុក្ខប្រជាពលរដ្ឋ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ
ចេញ​ផ្សាយ ០៤ មករា ២០២១
140

សុខទុក្ខប្រជាពលរដ្ឋ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ
ព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរ អង្គភាព សហការជាមួយរដ្ឋបាលមូលដ្ឋាន ចុះសួរសុខទុក្ខប្រជាកសិករដែលបានប្រកបមុខរបរដាំត្រសក់ចំណារ នៅឃុំព្រែកអាជី ស្រុកក្រូចឆ្មារ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងការសាកសួរសុខទុក្ខពីឯកឧត្តមនិងភរិយា ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ដល់បងប្អូនប្រជាកសិករដែលកំពុងដាំដំណាំត្រសក់ចំណារ។ ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករ ឯកឧត្តមនិងលោកជំទាវ បានផ្ដល់ជាសារ៉ុងម្នាក់មួយនិងថវិកាមួយចំនួន អនុវត្តតាមប្រសាសន៍ដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ទីណាមានការលំបាក ទីនោះ មានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter