ចុះសួរសុខទុក្ខ និងពិនិត្យការចិញ្ចឹមមាន់បីសាសន៍យកសាច់របស់កសិករឈ្មោះ សុផល សាវុធ នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៩ ធ្នូ ២០២០
173

ព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យការចិញ្ចឹមមាន់បីសាសន៍យកសាច់របស់កសិករឈ្មោះ សុផល សាវុធ នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ លោក សុផល សាវុធ បានរៀបរាប់ថា គាត់ផ្តើមចិញ្ចឹមមាន់នេះតាំងពីឆ្នាំ២០១៣ ដោយសហការជាមួយក្រុមហ៊ុនសុីភី ដែលកាលនោះមានតែមួយទ្រុងទេទំហំ ១០០មx១០ម អាចដាក់មាន់បានពី ៧ ៥០០ក្បាល-១០ ០០០ក្បាល ដែលមានអាយុកាលចិញ្ចឹមមួយលើកៗ ៥០-៦០ថ្ងៃ។ បន្ទាប់មកពង្រីកបានទ្រុងមួយទៀតដែលមានទំហំដូចគ្នា។ មកដល់ថ្ងៃនេះ មាន់របស់គាត់ មាន ៧ ៥០០ក្បាលអាយុបាន ៤០ថ្ងៃ និង ៧ ៥០០ក្បាលទៀត អាយុទើប ៣០ថ្ងៃ ដែលគ្រោងចាប់បន្តបន្ទាប់។ បច្ចុប្បន្ន ការលក់មាន់សាច់នេះ ទទួលបានតម្លៃថេរល្អ ដែលអាចឲ្យគាត់ទទួលបានចំណេញប្រមាណ ១ ៥០០-២០០០ដុល្លា ក្នុងមួយជុំដែរ ក្នុងមួយទ្រុង។ គាត់មានបំណង ពង្រីកការផលិតនិងប្រើបច្ចេកទេសថ្មីគឺទ្រុងបិទ តែនៅមិនទាន់ចាប់ផ្តើមនៅឡើយ។
ជាការឆ្លើយតប លោកប្រធានមន្ទីរ បានណែនាំដល់គាត់ រកឥណទានពិសេសពីរាជរដ្ខាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដែលមានអត្រាការប្រាក់ទាប សមស្របសម្រាប់ពង្រីកផលិតកម្មមាន់នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter