សម្បទានិក ក្នុងភូមិស្រែលើសែនជ័យ បានទទួលស្គាល់ពីអត្ថប្រយោជន៍នៃការដាំដុះ ចិញ្ចឹមសត្វ ដែលផ្តល់ចំណូលក្នុងរយៈពេលខ្លី
ក្នុងការអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ (LASED II)
កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងជាមន្រ្តីអនុវត្តគម្រោង បានចុះជ្រើសរើស រៀបចំកសិករធ្វើបង្ហាញបច្ចេកទសផលិតកម្មបន្លែចំនួន ៦គ្រួសារ ស្មើនឹង ៦បង្ហាញ នៅភូមិស្រែលើសែនជូយ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលជាសម្បទានិក។
បន្ទាប់មក មន្ត្រីជំនាញ បានចុះតាមដានត្រួតពិនិត្យការដាំដុះដំណាំស្ពៃចង្កឹះនិងស្ពៃខៀវ របស់កសិករ ខូយ នឿន ដំណាំស្ពៃក្រញាញ់ ស្ពៃចង្កឹះ និងត្រសក់ចំណារ របស់កសិករ ស៊ុន រុន ដំណាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ខ្នាតតូច របស់កសិករ គាន ដន និងដំណាំត្រប់ របស់កសិករយន់ ឌុក ដែលជាសម្បទានិក នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់។ ដំណាំទាំងអស់នេះកំពុងលូតលាស់ល្អ និងប្រមូលផលជាបណ្ដើៗដោយលក់ក្នុងតម្លៃ ៤ ០០០៛-៥ ០០០៛ ក្នុងមួយគីឡូក្រាម។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានពិនិត្យការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន របស់កសិករ ឆន ង៉ាក់ ដែលគាត់បានលក់កូនមាន់ជូនគម្រោងចំនួន ១០០ក្បាល សម្រាប់ផ្ដល់ជូនសម្បាទានិកចំនួន ២គ្រួសារ។
មិនភ្លេចទេ មន្ត្រីជំនាញនៅតែបន្តក្រើនរំឮកនិងណែនាំបច្ចេកទេសបន្ថែមទៀតដល់សម្បទានិកដែលបានដាំបន្លែនិងចិញ្ចឹមសត្វ ព្រោះជាប្រភពចំណូលគ្រួសារ ជាពិសេសក្នុងវិបត្តិកូវីដ ១៩នេះតែម្តង។