ស្ថានភាពការដាំដុះស្រូវស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្
ចេញ​ផ្សាយ ២៨ ធ្នូ ២០២០
179

ផ្ទៃដីស្រូវខូចខាតដោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ ត្រូវបានស្តារឡើងវិញទាំងស្រុង
ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
និងលោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយ លោក សេង ថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកអូររំាងឪ និងសហការី ដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងប្រជាពលរដ្ឋ បានចុះត្រួតពិនិត្យស្ថានភាពការដាំដុះស្រូវស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ នាពេលកន្លងមក នៅឃុំព្រះធាតុ ឃុំអំពិលតាពក និងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ស្រុកអូររាំងឪ ដំណាំស្រូវប្រាំងបានរងផលប៉ះពាល់និងខូចខាត ៣១២ហិកតា ដែលមានគ្រួសាររងគ្រោះសរុប ៤៥៥គ្រួសារ លើ ៣ឃុំ។ តាមការចុះពិនិត្យនិងវាយតម្លៃ ពិនិត្យឃើញថា គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ កសិករធ្វើការដាំដុះស្តារស្រូវឡើងវិញបាន ១០០%ហើយ។ ជាទូទៅដំណាំស្រូវក្នុងស្រុកអូររាំងឪ មានការលូតលាស់ល្អប្រសើរ។
នាឱកាសនោះដែរ ក្រុមការងារបានណែនាំ និងផ្តាំផ្ញើដល់លោកមេឃុំ ជំទប់ឃុំ និងមេភូមិ បន្តជួយជំរុញផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឧស្សាហ៍ចុះពិនិត្យស្រែ ថែទាំកុំឲ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវ ឬកត្តាចង្រៃផ្សេងៗបំផ្លាញស្រូវ ឈានទៅការខូចខាតជាថ្មីទៀត។
សូមជម្រាបជូនថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីស្រូវរដូវប្រាំងរងការខូចខាត ហើយស្តារឡើងវិញ ២ ១០៧ហិកតា នៅស្រុកចំនួន៣ គឺស្រយកក្រូចឆ្មារ ត្បូងឃ្មុំនុងស្រុកអូររាំងឪ ដោយទទួលបានស្រូវពូជ
សង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល តាមរយៈឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ សរុប ១៣៨ ៥៥០គក្រ ក្នុងនោះ ៖
-ស្រុកត្បូងឃ្មុំទទួលបានស្រូវពូជ  ៥៦ ៥០០គក្រ
-ស្រុកក្រូចឆ្មារ ទទួលបានស្រូវពូជ ៦២ ០៥០គក្រ
-ស្រុកអូររាំងឪ ទទួលបានពូជ ២០ ០០០គក្រ។                                                        
គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ខេត្តត្បូងឃ្មុំ ផ្ទៃដីស្រូវស្តារឡើងវិញបាន ១០០%ហើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter