ចុះផ្តល់ជំនួយបច្ចេកទេសដាំដុះលើផលិតកម្មដំណាំបន្លែ នៅស្រុកមេមត់
ចេញ​ផ្សាយ ២៨ ធ្នូ ២០២០
150

ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិភាពកសិកម្ម បានចុះផ្តល់ជំនួយបច្ចេកទេសដាំដុះលើផលិតកម្មដំណាំបន្លែ ដល់កសិករសមាជិកបណ្តុំអាជីវកម្មបន្លែរបងច្រុះ នៅភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលមានកសិករចូលរួម ១២នាក់ ក្នុងនោះស្រី ៥នាក់។  កសិករទទួលបានការណែនាំពីវិធានបច្ចេកទេសមួយចំនួនដូចខាងក្រោម ៖
-អត្ថប្រយោជន៍នៃការដាំដំណាំអន្ទាក់ជុំវិញចម្ការបន្លែ
-ការគ្រប់គ្រងទឹកសម្រាប់ដំណាំ
-ការគ្រប់គ្រងសារធាតុចិញ្ចឹមសម្រាប់ដំណាំ
-ការគ្រប់គ្រងសត្វល្អិតចង្រៃនិងជំងឺលើដំណាំ និង
-ការកត់ត្រាចំណូលចំណាយក្នុងផលិតកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter