វឌ្ឍនភាពបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅស្រុកពញាក្រែក
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
142

ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក វ៉ាត់ ធារិទ្ធ មន្ត្រីតាមដាន វាយតម្លៃ និងគ្រប់គ្រងប្រព័ន្ធMIS អនុកម្មវិធីASPIRE រួមជាមួយនិងភ្នាក់ងារផ្សព្វផ្សាយឃុំពពេល បានចុះតាមដាន វឌ្ឍនភាពបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំពពេល ស្រុកពញាក្រែក ដោយមានការចូលរួមពី លោកអនុប្រធានបណ្ដុំ និងសមាជិក សរុបចំនួន ៧ នាក់ ស្រី០១នាក់ ជាលទ្ធផល៖
-មាន់របស់សមាជិកបណ្ដុំភាគច្រើនមានការលូតលាស់ល្អ សម្រាប់កូនមាន់ដែលសមាជិក ៧គ្រួសារ ទទួល វគ្គដំបូង មានទម្ងន់ពី ៦ក្រាម ទៅ ១គីឡូក្រាម។
-តម្លៃមាន់ ពី ១៧ ០០០រៀល ដល់ ១៨ ០០០រៀល ក្នុង ១គីឡូក្រាម។
-សមាជិកបណ្ដុំចំនួន ៤២គ្រួសារបានទទួលកូនមាន់ហើយ នៅសល់ ២គ្រួសារទៀតដែលមិនទាន់បានទទួល
-មាន់របស់សមាជិកមួយចំនួននៅកើតមានជំងឺ(ផ្ដាសាយ)។
-ឯកសារដែលទទួលបានមានដូចជា សៀវភៅចំណូល-ចំណាយ ឈ្មោះសមាជិកបណ្ដុំ និងសៀវភៅអ្នកទិញ និងអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម។
-សមាជិកបណ្ដុំបានស្នើសូមឲ្យមានវគ្គបណ្ដុះបណ្ដាលពីបច្ចេកទេសចិញ្ចឹមមាន់ (ការផ្សំចំណី និងការថែទាំ) បន្ថែមទៀត។

 

ចំនួនអ្នកចូលទស្សនា
Flag Counter