ត្រូវការត្រសក់ចំណារ ស្ពៃ សាឡាដ សណ្តែកកួរ សូមទាក់ទង
ចេញ​ផ្សាយ ២៥ ធ្នូ ២០២០
158

ត្រូវការត្រសក់ចំណារ ស្ពៃ សាឡាដ សណ្តែកកួរ សូមទាក់ទង
ព្រឹកថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ លោក លី ហ៊ត ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំជីគរ  នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសិក្សាប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច និង ផ្នែកធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ពីសមាជិកបណ្ដុំ និងបានចុះពិនិត្យការដាំដុះដំណាំ បន្លែរបស់កសិករជាសមាជិកបណ្ដុំ ស្ថិតនៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ តាមលំដាប់លំដោយនិងពិនិត្យឃើញថា ៖
១-កសិករ វង់ ចាន់ថេន ទូរស័ព្ទលេខ ០៩៧ ៣០ ៧២ ១៧៨ បានកំពុងថែទាំដំណាំត្រសក់ចំណារ លើផ្ទៃដីទំហំ ១ ០០០ម៉ែត្រការ៉េ ដោយប្រើប្រាស់ទុយោដំណក់សម្រាប់ស្រោចស្រព អាចប្រមូលផលបាននៅសប្ដាហ៍ទី១ ខែមករា ប្រមាណផល ២ ០០០គ.ក្រ និងសាលាដ ដែលបានដាំដុះលើផ្ទៃដីទំហំ ៣០០ម៉្រែតការ៉េ  អាចប្រមូលផលបាននៅដើមខែមករា ប្រមាណផល ៥០០គ.ក្រ។
២-កសិករ អេង ស៊ាប ទូរស័ព្ទលេខ ០៨៨ ៨៧ ៥០ ៩៤៩ ដាំដុះលើផ្ទៃដី ៣ ៥០០ម៉ែត្រការ៉េ ក្នុងនោះបានដាំស្ពៃក្រញ៉ាញ់ លើផ្ទៃដី ២ ០០០ម៉ែត្រការ៉េ អាចប្រមូលផលនៅសប្ដាហ៍ទី២ ខែធ្នូ ក្នុងបរិមាណផល ៣ ៥០០គ.ក្រ និងកំពុងហាលដីទំហំ ១ ៥០០ម៉ែត្រការ៉េ សម្រាប់ដាំស្ពៃក្រញ៉ាញ់និងសណ្ដែកកួរបន្ថែម ។

ចំនួនអ្នកចូលទស្សនា
Flag Counter