បច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
283
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែធ្នូ ឆ្នាំ២០២០ លោក វង់ចាន់ណា ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម ឃុំ រកាពប្រាំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខនិងពិនិត្យមើលការប្រមូលត្រីរបស់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រី ស្ថិតនៅក្នុងភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
កសិករ រុន ឆៃរ៉ាត់ ភេទប្រុស ទូរស័ព្ទ 0886918091 គាត់មានស្រះចិញ្ចឹមត្រីចំនួន ២ស្រះ ដែលមានទំហំ ២០មx៧ម អស់រយ:ពេលចិញ្ចឹម ១ឆ្នាំ ដោយទទួលបានត្រីទម្ងន់គិតជាមធ្យមប្រហែល ៥០០g/ក្បាល ឲ្យស៊ីបបរចុងអង្ករ លាយកន្ទក់ ក្បាលត្រី និងបន្លែ។ បច្ចុប្បន្ន គាត់កំពុងប្រមូលផលជាបណ្តើរៗរៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃប្រហែល ៤០ ទៅ ៥០kg លក់បានតម្លៃចាប់ពី ៨ ០០០រៀល ទៅ ១០ ០០០រៀល/គ.ក្រ។ តាមកាតប៉ាន់ប្រមាណការចិញ្ចឹមនេះ អាចទទួលបានប្រាក់ចំណូលរង្វង់ពី ៧លានរៀល ទៅ ៨លានរៀល។
សូមចូលរួមចិញ្ចឹមត្រី ដើម្បីចំណូលគ្រួសារនិងជាប្រភពអាហារហូបចុកប្រចាំថ្ងៃ ។
ចំនួនអ្នកចូលទស្សនា
Flag Counter