ការចិញ្ចឹមត្រីអណ្ដែងដែលបានចិញ្ចឹមត្រីអណ្ដែងចំនួន ៣អាង ចិញ្ចឹមមាន់ស្រែរបស់កសិករ ងន់ ស្រេង
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
152

រសៀលថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោកជឺន ចិត្ត អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានចុះពិនិត្យការចិញ្ចឹមត្រីអណ្ដែងដែលបានចិញ្ចឹមត្រីអណ្ដែងចំនួន ៣អាងនិងការសាងសង់រោងចិញ្ចឹមមាន់ស្រែរបស់កសិករ ងន់ ស្រេង(ទូរស័ព្ទលេខ 031 22 000 44 ) ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីងនិងកសិករ ភាន់ នេត នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ និងបន្តចុះពិនិត្យការសាងសង់រោងចិញ្ចឹមមាន់ស្រែរបស់កសិករ មាស ហឿន ស្តិតនៅភូមិកៀនចក ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងរៀបចំរោងទំហំ ៤ម៉ែត្រx១២ម៉ែត្រ គាំទ្រដោយគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ របស់រាជរដ្ឋាភិបាលជប៉ុន អនុវត្តដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។តាមការពិនិត្យរោងចិញ្ចឹមមាន់សម្រេចសាងសង់បានប្រមាណ ៨០%ហើយ និងបានដាក់ចូលមាន់មេបាពូជបណ្ដើរៗ។
បន្ទាប់មក លោកប្រធានមន្ទីរ បានចុះពិនិត្យការកែច្នៃទូសម្រាប់ភ្ញាស់កូនមាន់របស់កសិករ ឈៀង ម៉េត (017 22 44 08) នៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានផលិតទូភ្ញាស់កូនមាន់ ចំណុះ ១ ០៥៦គ្រាប់ ចំណុះ ៧០៤គ្រាប់ ចំណុះ ៥២៨គ្រាប់ ចំណុះ ៣៥២គ្រាប់ និងចំណុះ ១៧៦គ្រាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter