ផលិតកម្មស្រូវពូជ ខុសពីផលិតកម្មស្រូវចំណី
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
430

ផលិតកម្មស្រូវពូជ ខុសពីផលិតកម្មស្រូវចំណី 
ត្រង់ ៖
-ប្រើគ្រាប់ពូជពេញល្អ មានឯកសណ្ឋានភាព និងជាស្រូវពូជដែលនៅរក្សាសេនេទិចដើម
-ស្រូវ ត្រូវស្ទូង ឬ ប្រើឧបករណ៍ដាំ
-ការកាត់ពូជលាយឲ្យបានចំនួនបីលើក( លើកទី១ ដំណាក់កាលបែកគុម្ព លើកទី២ ដំណាក់កាលចេញផ្ការ និងលើកទី៣ នៅដំណាក់កាល១៥ ថ្ងៃមុនច្រូត)
-ការប្រមូលផល(ច្រូត កាត់ដោយដៃ ឬ ម៉ាស៊ីនកំបៃ)
-ការហាលសម្ងួតទុកសំណើមគ្រាប់ ១២-១៤%
-ការសម្អាតសំដី ស្មៅ និងកម្ទេចកំទីដោយប្រើកង្ហារបក់ ឬ ឧបករណ៍បក់សម្អាត
-ការវេចខ្ចប់ក្នុងការ៉ុងដោយប្រើម៉ាស៊ីនដេរផ្ជិតមាត់ការ៉ុង ឬ ការទុកដាក់ដោយបិទជិតទុកធ្វើពូជបន្ត
-កន្កែងទុកដាក់ត្រូវការពារពីសត្វល្អិត សត្វកណ្តុរ និងជំងឺផ្សិត។
ផលិតកម្មស្រូវចំណី ខុសពីស្រូវពូជ 
ត្រង់ ៖
-ស្រូវចំណី អាចព្រួសដោយដៃបាន
-ស្រូវចំណី ពុំចាំបាច់ធ្វើការកាត់ពូជលាយ
-ស្រូវចំណី មិនអាចធ្វើការវេចខ្ចប់ទុកសម្រាប់ធ្វើពូជបន្តឡើយ
-ស្រូវចំណី ពុំចាំបាច់បក់រោយសម្អាតគ្រាប់
-ស្រូវចំណី ក្រោយប្រមូលផលត្រូវចែកចាយទៅកាន់ទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter