ការចិញ្ចឹមត្រី កង្កែប និងគន្ធាយរបស់កសិករ ខាន់ គីមសេង
ចេញ​ផ្សាយ ១៨ ធ្នូ ២០២០
168

នារសៀលថ្ងៃសៅរ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក ស៊ឹម ធី អនុប្រធានមន្ទីរកសិកម្ម ព្រមទាំងលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកពញាក្រែក លោកជំទប់ឃុំដូនតី លោកស្រីមេភូមិ បានចុះសួរសុខទុក្ខនិងពិនិត្យការចិញ្ចឹមត្រី កង្កែប និងគន្ធាយរបស់កសិករ ខាន់ គីមសេង លេខទូរស័ព្ទ ០៩៧ ៥៦ ៧៩ ៨៨៦ ស្ថិតនៅភូមិគោកនាវា ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  និងមានកសិករចិញ្ចឹមត្រីក្នុងភូមិចូលរូមសរុបចំនួន ២៤នាកល ក្នុងនោះស្រី ១២នាក់។
ភូមិគោកនាវា ជាភូមិមួយដែលដាច់ស្រយាលឆ្ងាយពីគេក្នុងឃុំដូនតី ស្រុកពញាក្រែក ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ២៨គ្រួសារ ប៉ុនណោះ។ ប៉ុន្តែអ្វីដែលក្រុមការងារចាប់ អារម្មណ៍នោះ គឺមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិច។ តាមការរៀបរាប់របស់លោកស្រី មេភូមិគោកនាវា បានប្រាប់ថា មាន ប្រជាពលរដ្ឋចំនួន ២០គ្រួសារ ក្នុងចំណោម ២៨គ្រួសារ បានចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិច។
លោក ខាន់ គីមសេង បានរៀបរាប់ថា គាត់ បានចិញ្ចឹមត្រីអណ្ដែង ត្រីប្រា ត្រីពោ ត្រីរ៉ស់ ត្រីក្រាញ់ កង្កែប និងកន្ធាយ ក្នុងស្រះចំនួន ២និងតង់កៅស៊ូ ចំនួន ២០។ ក្រៅពីចិញ្ចឹមយកសាច់ កសិកររូបនេះ មានភ្ញាស់កង្កែបនិងលក់កូនត្រីផងដែរ។
ជាការឆ្លើយតប ក្រុមការងារ បានសំដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាកសិករ ក្នុងភូមិគោកនាវា ដែលចាប់អារម្មណ៍បន្ថែមមុខរបរចិញ្ចឹមត្រីអណ្តែងក្នុងតង់ប្លាស្ទិកនេះ ព្រោះចំណាយដើមទុនតិច ងាយ និងអាចប្រមូលផលជាប្រភពចំណូលទ្រទ្រង់ជីវភាពគ្រួសារ ស្របតាមការដាក់ចេញផែនការអាទិភាពជំរុញការចិញ្ចឹមត្រី អណ្តែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងការជំរុញជាប្រចាំពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រុមការងារ សំណូមពរដល់លោក ខាន់ គីមសេង ត្រូវចងក្រងកសិករដែលទិញកូនត្រី កង្កែបពីខ្លួនទៅចិញ្ចឹមជាក្រុម អនុវត្តតាមយន្តការលក់ចេញ(កូន) ទិញចូល(សាច់) ហើយធ្វើជំនួញលក់ត្រីសាច់ទៅកាន់ទីផ្សារផ្ទាល់បន្ថែមទៀត។ ទន្ទឹមគ្នានេះ ត្រូវរៀបចំផែនការដាក់ចិញ្ចឹមបណ្តាក់គ្នា ដើម្បីប្រមូលផលលក់ បានបន្តបន្ទាប់។

ចំនួនអ្នកចូលទស្សនា
Flag Counter