យស្ថាន​ភាព​​នៃការចិញ្ចឹម​មាន់​យកស៊ុតរបស់កសិករ​ អ៊ាង​ ​ពន្លក
ចេញ​ផ្សាយ ១៤ ធ្នូ ២០២០
133

ព្រឹកថ្ងៃ​សៅរ៍​ ១៣កើត​ ខែ​មិគសិរ​ ឆ្នាំ​ជូត​ ទោស័ក​ ព​.ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែ​វិច្ឆិកា ឆ្នាំ​២០២០
​លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងលោក កែន ច័ន្ទសុជាតិ អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត បានអញ្ជើញចុះ​ពិនិត្យស្ថាន​ភាព​​នៃការចិញ្ចឹម​មាន់​យកស៊ុតរបស់កសិករ​ អ៊ាង​ ​ពន្លក​  (017 97 97 46) នៅ​ភូមិ​ជប់ទី​២​ ឃុំ​ជប់​ ស្រុក​ត្បូង​ឃ្មុំ​ ​ដែលមានរោងទទឹង​ ២៤ម៉ែត្រ​ បណ្ដោយ​ ៣៥​ម៉ែត្រ​ មានមេមាន់សរុប​ ៥ ៧០០ក្បាល​ (មេមាន់ចាស់ចំនួន​ ២ ៧០០ក្បាល​ និង​មេមាន់ពេញវ័យពងចំនួន​ ៣ ០០​០ក្បាល​) ​ដែលបានផ្តល់ស៊ុតមាន់ក្នុង​មួយថ្ងៃ​បាន​រង្វង់ ៣ ០០០គ្រាប់​។ 
​លោក​ អ៊ាង​ ពន្លក​ បានរៀបរាប់ថា​ គាត់មានបទ​ពិសោធន៍ចិញ្ចឹម​មាន់​មាន​រយៈពេល​ ​១០ឆ្នាំមក​ហេីយ ដែលដំបូងចិញ្ចឹម​មាន់យក​សាច់​រយៈពេល​ ៥ឆ្នាំ​ និងមាន់​យកពង​រយៈពេល ​៥ឆ្នាំ​។ បច្ចុប្បន្ន​គាត់​កំពុងចិញ្ចឹម​មាន់យកពង ដែលមេមាន់មួយក្បាល អាចផ្តល់ពងបាន ៣៥០គ្រាប់/ឆ្នាំ។ មេមាន់ថ្មីមានទម្ងន់ជាមធ្យម ១,៨គីឡូក្រាម និងមេមាន់ចាស់ទម្ងន់ជាមធ្យម ២គីឡូក្រាម/ក្បាល។ មេមាន់ដែលត្រូវជម្រុះចេញ មានអាយុយ៉ាងតិច ១ឆ្នាំ ៨ខែ អាស្រ័យតាមអត្រាផ្ដល់ស៊ុត ធ្លាក់ចុះ។
ចំពោះទីផ្សារ ពងមាន់ដែលផលិតមិនមានការលំបាកទីផ្សារនោះទេ បច្ចុប្បន្ន បានលក់ទៅខេត្តកំពង់ចាម​និងរាជធានី​ភ្នំពេញ​។ ស៊ុតមាន់ ត្រូវបែងចែកជា ៤ប្រភេទគឺ លេខ១ ទម្ងន់ ២២គីឡូក្រាម/៣០០គ្រាប់  លក់បានតម្លៃ ១គ្រាប់ ៣៧០៛​ លេខ២ ទម្ងន់ ២០-២០គីឡូក្រាម /៣០០គ្រាប់ លក់បាន ១គ្រាប់ ៣៤០៛​ លេខ៣ ទម្ងន់ក្រោម ២០គីឡូក្រាម /៣០០គ្រាប់ លក់បាន ១គ្រាប់​៣២០៛ និងលេខ៤ ទម្ងន់ក្រោម ១៨-១៦គីឡូក្រាម/៣០០គ្រាប់ លក់បាន ១គ្រាប់ ៣០០៛​។ ចំពោះចំណីវិញ ផ្ដល់ឲ្យមាន់អស់ ១៨-២០បាវ/ថ្ងៃ​។
​ក្នុង​ឱកាស​នោះ​ លោកប្រធានមន្ទីរ និងមន្ត្រីជំនាញ ព្រមទាំងមេៗ បានធ្វើការណែនាំតម្រង់ទិសពីបច្ចេកទេសដល់កសិករធ្វើយ៉ាងណាត្រូវគ្រប់គ្រងលាមកកុំឲ្យមានក្លិនដែលបង្កឲ្យប៉ះពាល់ដល់អ្នកជិតខាង ដោយប្រើប្រាស់ថ្នាំបំបាត់ក្លិន កំបោរ ឬ អង្កាម។ ត្រូវរក្សាលាមកឲ្យបានល្អសម្រាប់ជាជីដាក់ដំណាំផ្សេងៗ និងអាចយកទៅលក់ សម្រាប់ជាចំណូលបន្ថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter