បច្ចេកទេសដាំពោតក្រហម មានផ្ទៃដីដាំដុះពោតក្រហម ៥ ៨១០ ហិកតា
ចេញ​ផ្សាយ ១៤ ធ្នូ ២០២០
262

មន្ត្រីជំនាញ ចុះផ្សព្វផ្សាយបច្ចេកទេសដាំពោតក្រហម ស្របពេលរដូវដាំពោតចាប់ផ្តើម
រដូវប្រាំង ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដុះពោតក្រហម ៥ ៨១០ ហិកតា ក្នុងស្រុកចំនួន២ គឺស្រុកក្រូចឆ្មារ (៤ ៨៨០ហ.ត) និងស្រុកត្បូងឃ្មុំ (៩៣០ហ.ត) ដែលកសិករភាគច្រើន បានសម្រុកដាំពោតនៅក្នុងខែវិច្ឆិកានេះ។ ដើម្បីឲ្យកសិករដាំដំណាំពោតក្រហម ទទួលបានទិន្នផលខ្ពស់និងកាត់បន្ថយចំណាយលើថ្លៃដើមផលិត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់មន្ត្រីជំនាញចុះផ្សព្វផ្សាយស្តី ពីបច្ចេកទេសផលិតកម្មដំណាំពោតក្រហម ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដល់បងប្អូនប្រជាកសិករយើងដែលដាំពោតនៅក្នុងស្រុកទាំង២ ចំនួន ៤វគ្គ នៅឃុំទន្លេបិទ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំនិងឃុំកំពង់ទ្រាសនិងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ នាពេលថ្មីៗកន្លងមកនេះ ដោយមានកសិករចូលរួម ៩៨នាក់។
ក្នុងការផ្សព្វផ្សាយនេះ មន្ត្រីជំនាញបានបង្ហាញ ដោយផ្តោតលើចំណុចសំខាន់ៗដូចតទៅ ៖
-ការរៀបចំដីដាំដុះ
-ការជ្រើសរើសពូជនិងការពិនិត្យកាលបរិច្ឆេទគ្រាប់ពូជ 
-ការធ្វើដំណុះសាក និងការប្រើប្រាស់គ្រាប់ពូជ
-ការត្រៀមកូនជួស ការជួសកូន ការបំបែកកូន  
-បច្ចេកទេសប្រើប្រាស់ ជី ថ្នាំកសិកម្ម
-ការទុកដាក់កាកសំណល់វេចខ្ចប់ថ្នាំកសិកម្ម
-ការគ្រប់គ្រងសមាសភាពចង្រៃសំខាន់ៗ(ស្មៅ សត្វល្អិត ជំងឺ និងសត្វកណ្តុរ)
-ការប្រមូលផល។
រៀបរៀងនិងផ្សព្វផ្សាយដោយ ៖
-លោក ហុឹម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត
-លោក តូច គូរុណ មន្ត្រីការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្ត

ចំនួនអ្នកចូលទស្សនា
Flag Counter