ចុះពិនិត្យដំណាំបន្លែនិងសួរសុខទុក្ខកសិករដាំបន្លែ ឈ្មោះ យន់ ប៉ុន ស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៤ ធ្នូ ២០២០
214

ការដាក់ជី ត្រូវកប់ក្នុងដី ឬ លាយជាមួយទឹកស្រោចស្រព ទើបមាន ប្រសិទ្ធភាពដល់ដំណាំ
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែមិគសិរ ឆ្នាំជូត
ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ 
ជាកម្មវិធីទី៣
ឯកឧត្តម ណី លន់ បានបន្តចុះពិនិត្យដំណាំបន្លែនិងសួរសុខទុក្ខកសិករដាំបន្លែ ឈ្មោះ យន់ ប៉ុន ទូរស័ព្ទលេខ ០៧១ ២៣ ២៥ ០៨ ៥ ដែលជាសមាជិកបណ្តាំបន្លែទួលសូភី នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅភូមិក្បាលអូរ ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលគាត់បានដាំបន្លែរយ:ពេល ៥ឆ្នាំមកហើយ ដោយបានដាំបន្លែដូចជា ត្រគួន ឆៃថាវ ស្ពៃចង្កឹះ លើផ្ទៃដីប្រមាណ ៣៥អារ។
មានប្រសាសន៍សំណេះសំណាលជាកសិករ ឯកឧត្តម បានផ្តល់នូវបទពិសោធន៍និងណែនាំបច្ចេកទេសដាំដុះបន្ថែមដូចជាការដាក់គ្រាប់ដាំ ការដាក់ជី ការថែទាំ ការប្រមូលផល។ 
បច្ចុប្បន្ន គាត់កំពុងប្រមូលផលត្រគួនលក់នៅផ្សារអូររាំងឪ។  ចំណែកស្ពៃចង្កឹះ គ្រោងប្រមូលផលនៅសប្តាហ៍ទី១ ខែធ្នូ រីឯឆៃថាវគ្រោងប្រមូលផលនៅសប្តាហ៍២ ខែធ្នូ។
ក្នុងឱកាសនោះដែរ មន្ត្រីជំនាញ បានធ្វើការណែនាំតម្រង់ទិសបន្ថែមមួយចំនួនសម្រាប់ពេលនេះនិងលើកក្រោយ ដូចជា ៖
-ត្រូវរៀបចំដីឲ្យបានស្អាតនិងតម្រង់រងឲ្យបានត្រង់ល្អ និងមានចន្លោះរងត្រឹមត្រូវ។                                                                                                                              

-ត្រូវសម្អាតស្មៅជាមុន ទើបប្រើជីបំប៉ន់ដំណាំតាមក្រោយ ដោយជីត្រូវកប់ក្នុងដី ឬ លាយជាមួយទឹកស្រោចតែម្តង។

ចំនួនអ្នកចូលទស្សនា
Flag Counter