ចុះពិនិត្យស្ថានភាពការដាំដុះស្រូវដែលស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២០
202

ធ្វើស្រែ ត្រូវកម្ចាត់ស្មៅដោយទឹក ប្រសើរជាងប្រើថ្នាំគីមី
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
-កម្មវិធីទី២៖
លោកប្រធានមន្ទីរ និងសហការី បានបន្តអមដំណើរឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋ ចុះពិនិត្យស្ថានភាពការដាំដុះស្រូវដែលស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀងនិងទឹកទន្លេមេគង្គ នាពេលកន្លងមក នៅភូមិឈើទាលទី២ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ស្រុកត្បូងឃ្មុំ ដំណាំស្រូវប្រាំង បានរងផលប៉ះពាល់និងខូចខាត ហើយអាចដាំដុះស្តារឡើងវិញមាន ៦៣៣ហិកតា ដែលមកដល់ ពេលនេះ ស្តារឡើងវិញ បានប្រមាណ ៩៥%។ ដោយឡែកសម្រាប់ឃុំពាមជីលាំង ផ្ទៃដីរងផលប៉ះពាល់និងខូចខាត ២២០ហិកតា ហើយកសិករបានធ្វើការដាំដុះស្តារឡើងវិញបានរួចរាល់ ១០០%ហើយ។
ពិនិត្យជារួមដំណាំស្រូវក្នុងស្រុកត្បូងឃ្មុំ មានការលូតលាស់ល្អប្រសើរ។
នាឱកាសនោះ ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំ និងផ្តាំផ្ញើដល់លោកមេឃុំ ជំទប់ឃុំ និងមេភូមិ បន្តជួយជំរុញផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ឧស្សាហ៍ចុះពិនិត្យស្រែ ថែទាំកុំឲ្យមានស្មៅចង្រៃ សត្វល្អិត ដង្កូវ ឬ កត្តាចង្រៃផ្សេងៗ ទៅបំផ្លាញស្រូវ ឈានទៅការខូចខាតជាថ្មីទៀតនិងតាមដានបរិមាណទឹកសម្រាប់ស្រោចស្រពឲ្យបានជាប្រចាំ។ 
ទាក់ទងការកម្ចាត់ស្មៅ គួរប្រើវិធីសាស្ត្រពន្លិចទឹក ប្រសើរជាងប្រើថ្នាំគីមី ដែលត្រូវចំណាយលុយនិងប៉ះពាល់ដល់សុខភាពនិងបរិស្ថាន។  ដូច្នេះហើយ ទើបមន្ត្រីជំនាញតែងតែណែនាំឲ្យកសិករយើង ធ្វើដីស្រែឲ្យបានរាបស្មើល្អ ដែលប្រើទឹកតិច តែងាយកម្ចាត់ស្មៅ។

ចំនួនអ្នកចូលទស្សនា
Flag Counter