មានបន្លែស្រស់ៗ ល្អៗ និងសុវត្ថិភាព ពីឃុំគងជ័យ ស្រុកអូររាំងឪ
នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោកស្រី លឹម សុដាវី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យការដាំដុះបន្លែរបស់់កសិករជាសមាជិកបណ្ដុំ ស្ថិតនៅក្នុងភូមិទំនាប ស្រែស្ពៃ និងសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ការចុះពិនិត្យបានឲ្យឃើញថា:
១- កសិករ យីម គឹមយ៉េង លេខទូរស័ព្ទ 071 363 465 8 បាននិងកំពុងប្រមូលផលត្រកួនបណ្ដើៗរាល់ថ្ងៃ ដែលដាំលើផ្ទៃដី ១០ អារ និងដាំននោងជ្រុង លើផ្ទៃដី ១៥អា ចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
២- កសិករ ទី គា ទូរស័ព្ទលេខ 092 25 96 81 ដែលកំពុងដាំដំណាំបន្លែ ឆៃថាវ លើផ្ទៃដីចំនួន១០អារ និងគ្រោងប្រមូលផលនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១។
៣- កសិករ រស់ ស៊ាងអុឹម ទូរសព្ទលេខ 097 362 542 0 កំពុងប្រមូលផលសណ្ដែកកួរ ដែលបានដាំនៅលើផ្ទៃដី ១៧អារ និងប្រមូល២ថ្ងៃម្ដង ដោយម្ដងបាន ៣០ ទៅ ៤០គីឡូក្រាម និងលក់បានតម្លៃ ៣ ០០០រៀល/គីឡូក្រាម។ នោងជ្រុង ដាំលើផ្ទៃដី ២០អារ កំពុងប្រមូលផលបាន ៣៥គីឡូក្រាម/ថ្ងៃនិងបេះ២ថ្ងៃម្ដង លក់ក្នុងតម្លៃ?????/គ.ក្រ។ សណ្ដែកកួរ ដែលទើបនឹងដាំបានរយៈពេល ១៣ថ្ងៃ លើផ្ទៃដី ១៣អារ និងគ្រោងប្រមូលផលនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
៤-កសិករ ពាក្យ រស់ ទូរស័ព្ទលេខ 097 603 907 2 បានដាំឆៃថាវលើផ្ទៃដី ៣០អារ កាលពីថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងគ្រោងប្រមូលផលនៅដើមខែមករា ឆ្នាំ២០២១។
៥-កសិករ សាន វន្នី លេខទូរស័ព្ទ 071 748 144 4 បានដាំដំណាំឆៃថាវលើផ្ទៃដី ៧០អារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ និងគ្រោងប្រមូលផលនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។ ដាំស្ពៃតឿ លើផ្ទៃដី ១០អារ កំពុងតែប្រមូលផលលក់បានតម្លៃ ១ ៥០០រៀល/គីឡូក្រាម។ ស្ពៃចង្កឹះ ដាំលើផ្ទៃដី ១០អារ កំពុងប្រមូលផល និងលក់បានតម្លៃ ៥០០ រៀល/គីឡូក្រាម។ សាឡាដ ដាំលើផ្ទៃដី ១០អារ កំពុងប្រមូលផលនិងលក់បានតម្លៃ ២ ០០០ រៀល/គីឡូក្រាម និងដំណាំផ្ទី លើផ្ទៃដី ១២អារ កំពុងប្រមូលផលនិងអាចលក់បានតម្លៃ ១ ៥០០ រៀល/គីឡូក្រាម។