ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំពោតក្រហម នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
145

ថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០
-លោក ហ៊ីម ភីរុន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
-លោក តូច គូរុណ មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក លី ហាក់ មន្ត្រីការិយាល័យផែនការគណនេយ្យ
បានចុះសម្របសម្រួលចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំពោតក្រហម នៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ 
មានការអញ្ជើញចូលរួមពីលោកស្រី មេឃុំ មេភូមិ អនុភូមិ ទាំង១១ និងកសិករ សរុប ២៧នាក់ (ស្រី១០នាក់)។ វគ្គបណ្តុះបណ្តាលផ្តោតលើ៖
+ការរៀបចំដី 
+ការជ្រើសរើសពូជ ដែលធន់នឹងជម្ងឺ មានសរសេរជាអក្សរខ្មែរលើសំបកកញ្ចប់ មើលកាលបរិច្ឆេទប្រើប្រាស់ និងធ្វើដំណុះសាកមើលអត្រាដំណុះ និងដាស់ដំណេកគ្រាប់
+ការដាក់គ្រាប់ដាំ ការជួសបំបែកកូន និងគម្លាតគុម្ព និងជួរ
+ការប្រើប្រាស់ធម្មជាតិ ជី ២០-២០-១៥ និងជី ៤៦-០០-០០ ដើម្បីទ្រាប់បាត បំប៉នលើកទី១ និងទី២ និងការស្រោចស្រព
+ការគ្រប់គ្រងកត្តាចង្រៃដោយផ្តោតលើដង្កូវកាត់ដើម ដង្កូវស៊ីរូងដើម ដង្កូវហ្វូងប្រភេទថ្មី និងកណ្តុរ 
+ការប្រមូលផលប្រមូលពោត

ចំនួនអ្នកចូលទស្សនា
Flag Counter