រីករាយចុងសប្តាហ៍ ជាមួយទេសភាពស្រូវ ស្រែ នៅឯជនបទ
ព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងភរិយា បានអញ្ជើញចុះពិនិត្យមើលការងារបង្កបង្កើនផលស្រូវរដូវវស្សា ការប្រមូលផល និងការដាំខ្ទឹមស្លឹក របស់ប្រជាកសិករនៅឃុំនាងទើត ចុងជាច និងឃុំគោកស្រុក ស្រុកតំបែរ។សូមរីករាយជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាកសិករនិងភោគផលដែលគាត់ទទួលបាន ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានាបាននូវសន្តិសុខស្បៀងនិងប្រាក់ចំណូលរបស់គ្រួសារប្រជាពលរដ្ឋ។
សូមជូនពរទាំងអស់គ្នានូវសុខភាពល្អ កម្លាំងពលំមាំមួន ចៀសផុតពីរោគាព្យាធិទាំងឡាយ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម