បង្កបង្កើនផលស្រូវរដូវវស្សាបាន ១២ ០០០ហិកតា នៅស្រុកតំបែរ
ចេញ​ផ្សាយ ២៤ វិច្ឆិកា ២០២០
148

ខ្លីៗនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
ស្រុកតំបែរ មានអ្វីដែរ?
តំបែរ ជាស្រុកមួយក្នុងខេត្តត្បូងឃ្មុំ មានព្រំប្រទល់ជាប់ជាមួយស្រុកឆ្លូងខេត្តក្រចេះ មានចម្ងាយប្រមាណ ២៥គ.ម ខាងជើងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ។ ស្រុកតំបែរ ពោរពេញដោយដំណាំសក្តានុពលសម្រាប់វិស័យឧស្សាហកម្មដូចជា ដំឡូងមី(១៧ ១៥០ហិកតា) កៅស៊ូ(១២ ១៨០ហិកតា) ស្វាយចន្ទី(២ ៨៩៩ហិកតា) និងស្វាយកែវល្មៀត(១ ០៥០ហិកតា)។ ក្រៅពីនេះ មានឈើហូបផ្លែផងដែរ ដូចជា ទុរ៉េន ដែលមានរសជាតិឆ្ងុយឆ្ងាញ់។ 
តែពេលនេះ សូមបង្វែរមកចាប់អារម្មណ៍ដំណាំស្រូវម្តង ដែលជាដំណាំអាទិភាពមួយដែរ ក្នុងស្រុកតំបែរ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រុកតំបែរ បង្កបង្កើនផលស្រូវរដូវវស្សាបាន ១២ ០០០ហិកតា ក្នុងនោះ ស្រូវកណ្តាល ៦ ៥៩០ហិកតានិងស្រូវធ្ងន់ ៥ ០៥០ហិកតា។ ទោះបីជួបនូវកង្វះទឹកភ្លៀងនៅ ដើមរដូវវស្សានិងកូនរដូវប្រាំងនៅខែកក្កដា ដំណាំស្រូវ បានល្អប្រសើរមកវិញនៅចុងរដូវវស្សានេះ ដោយសារទឹកភ្លៀងបានធ្លាក់គ្រប់គ្រាន់ តែមិនបង្កជាជំនន់ទឹកភ្លៀង បណ្តាលឲ្យខូចខាតដំណាំស្រូវ ឬ ដំណាំដទៃទៀតនោះទេ។ គិតមកដល់ពេលនេះ ការប្រមូលផលស្រូវរដូវវស្សា(ស្រូវកណ្តាល) សម្រេចបាន ៣ ៧០០ហិកតា ទទួលបានទិន្នផលជាមធ្យម ៣ ២០០គ.ក្រ/ហិកតា។ ស្រូវប្រមូលផលបាន ត្រូវបានទុកហូបនិងលក់ចេញ មិនមានការកកស្ទះនោះទេ។ 
ចំណែកស្រូវធ្ងន់ កំពុងមានការលូតលាស់ ដាក់គ្រាប់ល្អ ហើយនឹងមិនប្រឈម ខ្វះទឹកចុងរដូវនោះទេ។
ដោយឡែកប្រភេទបន្លែ ស្រុកតំបែរ មានភាពលេចធ្លោរដំណាំខ្ទឹមស្លឹក ដែលនៅឃុំគោក ស្រុកនិងឃុំចុងជាច មានកសិករដាំខ្ទឹមស្លឹកលើផ្ទៃដីប្រមាណ ៦០ហិកតា។ ទន្ទឹមនោះ មានប្រភេទដំណាំត្រប់ស្រួយនិងត្រសក់ចំណារផងដែរ។
ត្រូវការបន្លែសុវត្ថិភាពពីឃុំទាំង២ សូមទាក់ទងមកលេខទូរស័ព្ទ ០៧១ ៩៩៩៩ ៤៤ ៦, ០៩៧ ៤៤៤ ៧៣ ១៤។
សូមរីករាយចុងសប្តាហ៍ សុខភាពល្អ កម្លាំងពលំមាំមួន ចៀសផុតពីរោគាព្យាធិ
ទាំងឡាយ

ចំនួនអ្នកចូលទស្សនា
Flag Counter