ចង់បានត្រី មានត្រីសាច់លក់
រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការី និងប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ចុះពិនិត្យការចិញ្ចឹមត្រីនិងការចិញ្ចឹមមាន់ស្រែរបស់កសិករ ចាន់ វី (097 23 95 929) នៅភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចិញ្ចឹមត្រីអណ្ដែងរួមត្រីក្រាញ់ ក្នុងស្រះទំហំ ២៥ម៉ែត្រx៣៥ម៉ែត្រ ដាក់កូនត្រីចំនួន ៦០គីឡូក្រាម បានរយៈពេល ២ខែកន្លះ ហើយអាចប្រមូលផលបានចាប់ពីខែធ្នូទៅ និងចិញ្ចឹមត្រីប្រារួមត្រីពោ ក្នុងស្រះទំហំ ៣០ម៉ែត្រx៤០ម៉ែត្រ ដាក់កូនត្រីប្រាចំនួន ១០ ០០០ក្បាល និងត្រីពោចំនួន ៥ ០០០ក្បាល រយៈពេល ១ឆ្នាំមកហើយ ដែលមកដល់ពេលនេះត្រីប្រានិងត្រីពោ មានទម្ងន់ជាមធ្យម ០,៥គីឡូក្រាម ទៅ ១គីឡូក្រាម ក្នុងមួយក្បាល។ចំពោះការផ្ដល់ចំណី កសិករ បានផ្សំចំណីធម្មជាតិដោយខ្លួនឯងមានដូចជា ផ្លែល្ពៅ ត្រកួន ពោត និងដំឡូងមី រួមនឹងចំណីគ្រាប់ផងដែរ។
ក្រៅពីនេះ កសិកររូបនេះ បានចិញ្ចឹមមាន់ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម