ចុះពិនិត្យការចិញ្ចឹមមាន់ស្រែរបស់កសិករជាសមាជិកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី នៅស្រុកត្បូងឃ្មុំ
ចេញ​ផ្សាយ ២៣ វិច្ឆិកា ២០២០
136

ព្រឹកថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ដដែល
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំល្ងៀង បានបន្តចុះពិនិត្យការចិញ្ចឹមមាន់ស្រែរបស់កសិករជាសមាជិកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិស្មោញ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមមាន ៖
-កសិករ ណាត មុន្នី (092 84 78 00)  បានចិញ្ចឹមមាន់ស្រែចំនួន ១១០ក្បាល(គាំទ្រកូនមាន់ស្រែពីកម្មវិធីចំនួន ៣០ក្បាល) ក្នុងទ្រុងដែលមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ។ បច្ចុប្បន្ន មានមាន់សាច់អាចប្រមូលផលចំនួន ៩០ក្បាល ដែលមានទម្ងន់មធ្យម ១,៣គីឡូក្រាម/ក្បាល អាចលក់តម្លៃ ១ ៧០០រៀល/គ.ក្រ(មាន់រស់) និងមេពូជ ១៥ក្បាល បាពូជ ៥ក្បាល។  
-កសិករ ណូត ធន់ (071 46 49 326) ជាប្រធានសហគមន៍កសិកម្មល្ងៀងមានជ័យ និងជាសមមាជិកកម្មវិធី ចិញ្ចឹមមាន់ស្រែចំនួន ៣០ក្បាល ទទួលពីកម្មវិធី សម្រាប់ចិញ្ចឹមទុកជាមេបាពូជភ្ញាស់កូនចិញ្ចឹមបន្ត។ 
តាមការសង្កេតនិងសាកសួរ កសិករទាំង២រូប បានបង្ហាញពីទឹកចិត្តសប្បាយរីករាយ ដែលមន្ត្រីជំនាញនៃកម្មវិធី បានផ្តួចផ្តើមនិងផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមមាន់ស្រែនេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter