ការដាំបន្លែ រួមមាន ស្ពៃក្រញ៉ាញ់ និងស្លឹកខ្ទឹម របស់កសិករ ឆាន បុណ្ណា នៅស្រុកអូររាំងឪ
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០២០
201

នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
លោកស្រី លឹម សុដាវី ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគងជ័យ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធនទៅនិងការប្រែប្រួលអាកាសធាតុ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះសួរសុខទុក្ខនិងពិនិត្យការដាំបន្លែ រួមមាន ស្ពៃក្រញ៉ាញ់ និងស្លឹកខ្ទឹម របស់កសិករ ឆាន បុណ្ណា ទូរសព្ទ័លេខ 088 37 32 215 នៅភូមិចង្វារ ឃុំគងជ័យ ស្រុកអូររាំងឪ ដែលបានដាក់ដាំស្ពៃក្រញ៉ាញ់ចំនួន 10A កាលពីថ្ងៃទី10 ខែ វិច្ឆិកា ឆ្នាំ2020 និងស្លឹកខ្ទឹមចំនួន 5A កាលពីថ្ងៃទី18 ខែតុលា ឆ្នាំ2020។ 
តាមការពិនិត្យ ឃើញថា បន្លែមានការដុះលូតលាស់ល្អណាស់ ហើយអាចប្រមូលផល ស្ពៃក្រញ៉ាញ់នៅថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ 2020 និងស្លឹកខ្ទឹម ប្រមូលផលបាននៅថ្ងៃ19 ខែវិច្ឆិកា ឆ្នាំ2020។

ចំនួនអ្នកចូលទស្សនា
Flag Counter