ងាយ សាមញ្ញ ការចិញ្ចឹមបង្កងអូស្ត្រាលីជាលក្ខណៈគ្រួសារ
នាល្ងាចថ្ងៃសុក្រ ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យការចិញ្ចឹមបង្កងអូស្ត្រាលីភ្ញាស់យកកូន របស់ កសិករ មឿន ស៊ីនឿន (ទូរស័ព្ទលេខ 088 211 69 78 ) នៅភូមិគោកចា ឃុំគោកស្រុក ស្រុក តំបែរ ដែលបាននិងកំពុងចិញ្ចឹមបង្កងចំនួន ២អាង។
កសិករ មឿន ស៊ីនឿន បានរៀបរាប់ថា គាត់ បានចាប់ផ្ដើមចិញ្ចឹមបង្កងបានរយៈពេល ២ខែកន្លះមកហើយ ដោយបានរៀនសូត្របន្តគ្នាពីកសិករ ចាន់ វីតា (ទូរស័ព្ទលេខ ០88 58 88 128 ) នៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ហើយបានចាប់ផ្តើមដាក់ចិញ្ចឹមបង្កងមេបា ២ក្បាលនិងកូនបង្កងជំទង់ ១០០ក្បាល។ រហូតមកដល់ពេលនេះ បង្កងក្លាយជាមេបា មានសរុប ៩០ក្បាល និងភ្ញាស់កូនបង្កងបានចំនួន ១ ០០០ក្បាល ហើយត្រូវបានបញ្ជាទិញអស់ហើយ ក្នុងតម្លៃ ២ ៥០០រៀល/ក្បាល នៅខែមករា ខាងមុខ។ ចំណីសម្រាប់បង្កង ចំណីក្រុមហ៊ុន
ចំណីធម្មជាតិមាន កាឆែត ចក ត្រគួន កំប្លោក សារាយទឹក កំពិសស្រែ និងប្រភេទត្រីល្អិត។ ដោយយល់ថា ការចិញ្ចឹមបង្កងអូស្ត្រាលី នេះ មានលក្ខណៈសាមញ្ញ ងាយ កសិករ សុីនឿន បានរៀបចំអាង ៦ទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម