ព្រឹកថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីចូលរួមពិធីចែកស្រូវពូជដល់ប្រជាកសិកររងផលប៉ះពាល់ស្រូវខូចខាតដោយជំនន់ទឹក នៅស្រុកអូររាំងឪ លោក ហេង ពិសិដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងសហការី បានបន្តចុះពិនិត្យ ៖
-ការចិញ្ចឹមមាន់ស្រែជាលក្ខណៈគ្រួសាររបស់កសិករ សុីថា សុចិត្ត នៅភូមិអ្នកតាទ្វារ ឃុំព្រះធាតុ ស្រុកអូររាំងឪ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
-ការដាំបន្លែក្នុងផ្ទះសំណាញ់និងប្រើសាកល្បងទុយោតំណក់ក្នុងការដាំបន្លែស្ពៃ របស់កសិករ វង់ ចាន់ថេន នៅភូមិស្ទឹងពេញ ឃុំជីគរ ស្រុកត្បូងឃ្មុំ ដែលគាំទ្រដោយកម្មវិធីខាងលើដែរ
-នឹងចុះពិនិត្យការលូតលាស់ដំណាំស្រូវរដូវវស្សាទាំងស្រូវស្រាលនិងស្រូវកណ្តាល នៅឃុំព្រះធាតុ ស្រុកអូរាំងឪ ឃុំជីគ ស្រុកត្បូងឃ្មុំ និងឃុំដំរិល ស្រុកអូររាំងឪ។ ជារួមអាចសន្និដ្ឋានថា ស្រូវរដូវវស្សា មានការលូតលាស់ និងផ្កា ផ្លែល្អ។